បរទេស៖ ឃ្លីបផ្សព្វផ្សាយ អំពីផលិតផលបង្កើតថ្មីមួយ បានទាក់ទាញចិត្ត អ្នកប្រើប្រាស់ ហ្វេសប៊ុក និងយូធូប ចុចមើល រាប់សិបលានដង កាលពីកំឡុង ពាក់កណ្តាលខែឧសភា កន្លងទៅនេះ។

Lily ជាឈ្មោះកាមេរ៉ា ប្រភេទ ដ្រូន (Drone) អាចហោះហើរបាន ដោយការបញ្ជាពីឧបករណ៍ ពាក់ជាប់នឹងដៃអ្នកប្រើប្រាស់ យ៉ាងងាយស្រួល ដើម្បីថតយកទិដ្ឋភាពពីខាងលើអាកាស បានយ៉ាងស្រស់ស្អាត និងអស្ចារ្យជាទីបំផុត ហើយនេះជាលើកទីមួយហើយ ដែលមានប្រភេទកាមេរ៉ា បែបនេះ។

ទោះជាយ៉ាងណា គេមិនទាន់ដឹងថា កាមេរ៉ា Lily នេះនឹងត្រូវផលិតក្នុងទ្រង់ទ្រាយធំ សំរាប់ដាក់លក់នៅលើទីផ្សារ នៅពេលណាទេ ខណ:ដែលវីដេអូផ្សព្វផ្សាយនេះ បានទទួលការ ចាប់អារម្មណ៍យ៉ាងខ្លាំងបំផុត។ តើប្រិយមិត្តខ្មែរឡូត យល់ថាវាអាចនឹងធ្វើឲ្យការថតរូបស្ទាយ Selfie ត្រូវបានផ្លាស់ប្តូរ ដោយសារតែ កាមេរ៉ា ដ៏ទំនើបទាន់សម័យបែបនេះទេ?

វីដេអូខាងក្រោម៖

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]