ភ្នំពេញ៖  តារាចម្រៀងស្រី​ ប្រចាំផលិកម្មហង្សមាស អ្នកនាង ពេជ្រ សោភា បានបង្ហាញភាពសោកសៅ  ក្នុងបណ្តាញសង្គមហ្វេសប៊ុក ព្រោះតែនឹកលោកឪពុក របស់នាងខ្លាំងពេក។

តារាចម្រៀងស្រីរូបនេះ តែងតែបញ្ចេញអារម្មណ៍ ត្អូញត្អែរ ថ្ងួចថ្ងូរ ព្រោះនាងនៅតែនឹក ឪពុករបស់នាង  ទោះបីជា ពេលនេះ គាត់បានស្លាប់ចោលនាង អស់រយៈពេលយូរ មកហើយក្តី។ ហើយកាលពីម្សិលមិញ នាងបានបង្ហោះ រូបថតសម្រក់ទឹកភ្នែក ទាំងទឹកមុខស្រង៉ូតស្រង៉ាត់យ៉ាងខ្លាំង ហើយបានសរសេរថា "កូននឹក លោកឪពុកខ្លាំង ណាស់"

ក្នុងនោះដែរ ក៏មានអ្នកគាំទ្រជាច្រើននាក់ បានជួយផ្តល់កម្លាំងចិត្ត និងសរសេរខាងក្រោមរូបថតរបស់ នាងផងដែរ ឲ្យនាងកាត់ចិត្ត ព្រោះថាឪពុករបស់នាង បានទៅកាន់សុគតិភពហើយ ដូច្នេះគាត់មិនចង់ឃើញ កូនស្រីរបស់គាត់ នៅឈឺចាប់នោះទេ។

គួរបញ្ជាក់ផងដែរថា​ ឪពុករបស់​អ្នកនាង ពេជ្រ សោភា​ បានស្លាប់កាលពី ថ្ងៃទី១៥ ខែកក្កដា​ឆ្នាំ២០១៤ ប៉ុន្តែរូបនាង បានបង្ហាញទឹកចិត្ត មិនដាច់អាល័យ ហើយនៅតែនឹកស្រឡាញ់ លោកឪពុករបស់នាងដដែល៕


ពេជ្រ សោភា បង្ហោះរូបសម្រក់ទឹកភ្នែក




ប្រភព ហ្វេសប៊ុក

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា