ថៃ៖ តារាល្បីៗ ក្នុងប្រទេសថៃ លើសពី ១០០ រូប នឹងបង្ហាញ រូបរាងដ៏សង្ហារ និង ស្រស់ស្អាត របស់ពួកគេ តាមរយៈ រូបថត ស្រាត​ល្វែងខាងលើ ដែលនឹងត្រូវធ្វើការ ដាក់តាំងបង្ហាញ ក្នុងការពិព័រណ៍រូបថត ក្នុងមជ្ឈមណ្ឌលកំសាន្ត និងពាណិជ្ជកម្ម CentralWorld នាទីក្រុងបាងកក នៅពេលខាងមុខនេះ។


តាមប្រភពព័ត៌មាន បានឲ្យដឹងថា ការតាំងពិព័រណ៍រូបភាពស្រាត ល្វែងខាងលើ របស់តារាថៃល្បីៗនេះ គឺដើម្បីផ្តល់ផលប្រយោជន៍ ទៅដល់ប្រជាជនទូទៅ ក្នុងន័យជំរុញឲ្យប្រជាជន ងាកមក ធ្វើលំហាត់ប្រាណ ដើម្បីសុខភាព  និងមានរាងកាយមាំមួន។

ក្នុងការតាំងពិព័រណ៌នេះដែរ ជាការតាំងបង្ហាញរូបថត របស់តារាល្បីៗ ដូចជា លោក Mario Maurer កញ្ញា  Davika Hoorne លោក  James Jirayu  កញ្ញា Janie Tienposuwan ជាដើម និងតារាល្បីៗជាច្រើនរូបទៀត  ហើយរូបថតដ៏ស៊ិចស៊ី ស្រស់ស្អាតទាំងអស់ ត្រូវបានថតដោយ អ្នកថតរូបល្បីមួួយរូប ឈ្មោះ Amat Nimitpark ។

គួរបញ្ជាក់ដែរថា ការប្រារព្ធកម្មវិធីនេះ នឹងធ្វើឡើង ចាប់ពីថ្ងៃទី ២៤ ខែមិថុនានេះ រហូតដល់ថ្ងៃទី ១៦ ខែសីហា នៅឯហាង Mall's Zen ក្នុងមជ្ឈមណ្ឌលកំសាន្ត និងពាណិជ្ជកម្ម CentralWorld ៕

ខាងក្រោមនេះ ជារូបភាពតារាល្បីថៃ មួយចំនួនដែលនឹងត្រូវដាក់តាំងបង្ហាញ៖

 



















ប្រភព Coconut

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]