រាជធានីភ្នំពេញ ៖ ហេតុការណ៍​​ភ្ញាក់​​ផ្អើល​​​យ៉ាង​ខ្លាំង​មួយ​បាន​កើត​ឡើង​​ទាំង​កណ្តាល​​ ថ្ងៃ​ត្រង់​​ បន្ទាប់ពី​គេ​បាន​​ឃើញ​បុរសម្នាក់​​រត់​​​​សម្រុក​​​ចេញ​ពី​ផ្ទះ​ល្វែង​​មួយ ​និង​​ស្រែក​​ឱ្យ​គេជួយ ដោយ​មាន​​របួស​ស្នាម​ពេញ​រាង​កាយ​ មិន​តែ​ប៉ុណ្ណោះ​ក៏​មាន​ស្ត្រី​២​នាក់​​​​ស្រែក​ចេញ​​ពីក្នុង​ផ្ទះ​ល្វែង​ នោះ​ឱ្យ​គេជួយ​ព្រម​គ្នា​​ក្នុង​ពេល​​នោះ​​ដែរ។ ​ក្រោយ​​ពេល​មាន​ហេតុការណ៍​​នេះ ​គេ​​​ក៏​​​​បាន​នាំគ្នា​ចូលទៅ​មើល​​​និង​សួរនាំ​ទើប​ដឹងថា ពួកគេ​​គឺជា​ជនរង​គ្រោះ​​ត្រូវ​គេ​បង្ខាំង​​ទុក​នៅ​​ក្នុង​ផ្ទះ​ ព្រមទាំង​​​ធ្វើ​ការ​​វាយដំ​​បង្ខំ​​​ឱ្យ​ជួញ​ដូរ​និង​​ប្រើ​ប្រាស់​​គ្រឿង​ ញៀន​ ព្រម​​ទាំង​ចាប់​រំលោភ​សេពសន្ថវៈ  ​​អស់​រយៈពេល​​៥​ថ្ងៃមក​ហើយ ។​

​​ហេតុការណ៍​​ភ្ញាក់​​​ផ្អើល​​​​នេះ​​​បាន​កើត​ឡើង​​ កាលពី​វេលា​ម៉ោង​១២​និង​៣០នាទី​​ថ្ងៃ​ត្រង់​ថ្ងៃទី​​២២ ខែ កក្កដា​ ឆ្នាំ២០១២ ​នៅក្នុង​បុរី​រុងរឿង​ ​​ស្ថិត​ក្នុង​ភូមិ​​ទួល​​ពង្រ សង្កាត់ចោម​ចៅ​  ខណ្ឌ​​ពោធិ៍សែន​ជ័យ​ ។  ជន​រងគ្រោះ​​​ដែល​ត្រូវ​​គេ​​បង្ខាំង​​​ទុក​នៅ​​ក្នុង​ផ្ទះ​ល្វែងបង្ខំ​​​​ ឱ្យ​ប្រើ​ប្រាស់​​គ្រឿង​ញៀន​នេះ​មាន​ ១-ឈ្មោះ​​កៅ ​ស្រីនាង ​  ភេទ​ស្រី អាយុ​២១ឆ្នាំ ​២-ឈ្មោះ​កៅ ​ស្រីភ័ណ ​​ភេទ​ស្រី​ អាយុ​១៩ឆ្នាំ​ ៣-ឈ្មោះ​​កៅ សុភី ភេទ​ស្រី អាយុ​​១៧ឆ្នាំ​ ទាំង៣​នាក់​​នេះ ជាបង​ប្អូន​​​បង្កើត​​នឹងគ្នា​​​ មាន​ទីលំនៅ​​​ភូមិ​ពែងមាស​ខាង​ត្បូង​​ ឃុំ​​ស្ពឺ ស្រុក​ចំការ​លើ ខេត្ត​កំពង់​​ចាម ៤-​ឈ្មោះ​ឃី ភារី ភេទប្រុស​ អាយុ​២៩​ឆ្នាំ មុខ​របរ​ជា​គ្រូ​ទាយ ​​រង​របួស​​យ៉ាង​ដំណំ​ មាន​ទី​លំ​នៅ​​ភូមិ​អង្គរ​​បាន​ទី​២ ឃុំ​អង្គ​របាន​ ស្រុក​កង​មាស​ ខេត្ត​កំពង់​ចាម​ និង​៥-​ឈ្មោះ​​ប៊ី​ រ៉ាផុន​ ភេទប្រុស​ អាយុ​២១​ឆ្នាំ​​ រង​របួស​យ៉ាង​​ដំណំ​ដូចគ្នា​​ និងមាន​ទី​លំ​នៅ​​ក្នុង​ភូមិ​ជាមួយ​គ្នា​នោះ​ដែរ ។

ដោយ​ឡែក​ក្រុម​ជន​​​ជាប់​ចោទ​​​បង្ខាំង​​មនុស្ស​បង្ខំ ​​ឱ្យ​ជួញ​ដូរ​​ ប្រើ​ប្រាស់​គ្រឿង​ញៀន​​ និង​ចាប់​រំលោភ​​សេព​សន្ថវៈ​​​ត្រូវ​បាន​គេ​ស្គាល់​​​​១­​­​-​ឈ្មោះ​ជេត​​ ចន្ធី​ ភេទ​ប្រុស​​ អាយុ​៣០​ឆ្នាំ​ ២-​ឈ្មោះ​​ក្រូច​ សាវី ភេទស្រី​ អាយុ​​៣០​ឆ្នាំ ​ត្រូវ​ជា​ប្រពន្ធ​ ៣-ឈ្មោះ​​​​​ក្រូច ប៊ុន​ធឿន​ ភេទ​ប្រុស​ អាយុ​៣២ឆ្នាំ​ ជន​ទាំង​៣នាក់​​នេះ ​​ជិះ​រថយន្ត​១គ្រឿង​​​ម៉ាកCR-V ពណ៌​ខៀវ​​​ ពាក់​ស្លាក​លេខ​​ភ្នំពេញ​​​ 2B-4069 ។ ៤-ឈ្មោះ​វ៉ាន់​ ធី​ ៥-ឈ្មោះ​​គ្រួច​ សំអឿន​ ភេទប្រុស​​ អាយុ​៥០​ឆ្នាំ ​​៦-ឈ្មោះ​​​ជា​ ថន ភេទស្រី​ អាយុ​​៥០​ឆ្នាំ​ ៧-ឈ្មោះ​គ្រួច​ សាវី​ ភេទស្រី​ អាយុ​២២ឆ្នាំ ​និង​៨-​ឈ្មោះ​​​​លី ផល្លា ភេទប្រុស​ អាយុ​២៨ឆ្នាំ  ។ ជន​​ទាំង៨​នាក់​​​នេះ​ ​ត្រូវ​​កម្លាំង​ប៉ូលិស​​ខណ្ឌ​​ពោធិ៍​​សែន​ជ័យ​ឃាត់​​ខ្លួន​បាន​​ខណៈពួក​​គេ ​ខ្លះកំពុង​​ព្យាយាម​​បើក​រថយន្ត​រត់​​ទៅ​ដល់​​ភូមិ​ត្រពាំង​​ថ្លឹង​ សង្កាត់​​ចោម​ចៅ​ និង​ខ្លះ​ទៀត​​ឃាត់​​​ខ្លួន​នៅ​ផ្ទះ​​រួម​​ទាំង​ម្ចាស់​​ផ្ទះ​ផង​ដែរ ។

លោក​អធិការ​​ប៉ូលិស​​​ខណ្ឌ​ ប៊ន​ សំអាត​ ថ្លែង​ថា នេះ​គឺ​ជា​​សកម្មភាព​​បង្ខាំង​មនុស្ស​បង្ខំ​ឱ្យ​​ជួញ​ដូរ​ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​​ ព្រម​ទាំង​ចាប់​រំលោភសេព​សន្ថវៈ​​យ៉ាង​ព្រៃ​ផ្សៃ​ បង្ក​ឡើង​ដោយ​​​មនុស្ស​១​ក្រុម​ខាងលើនេះ​​ដែល​មាន​រយៈ​​ពេល​៤​ទៅ​៥​​ថ្ងៃ​មក ​ហើយ ទើបតែ​​ពេល​នេះ​​បែក​​ការណ៍​​ហើយ​កម្លាំង​ប៉ូលិស​របស់លោក​បាន​ចេញ​ អន្តរាគមន៍​​រំដោះ​ជន​​រងគ្រោះ​ទាំង​៥នាក់​ ព្រម​ទាំង​ឃាត់​ខ្លួនជ​ន​សង្ស័យ​៨​​នាក់​ រួម​ទាំង​ម្ចាស់​ផ្ទះផងដែរ។

ស្ត្រី​រងគ្រោះ​ម្នាក់​ក្នុងចំណោម​៣នាក់​និយាយ​ថា ​កាលពី​ថ្ងៃទី​១៩​ កក្កដា​​ ជនសង្ស័យ​ខាងលើ​បាន​នាំ​បងធម៌​របស់នាង​ឈ្មោះ​​ឃី ភារី​ ដែល​ជា​គ្រូ​ទាយ​ពី​ខេត្ត​កំពង់ចាម​មកពី​រាជ​ធានី​ភ្នំពេញ​ ដោយ​ប្រាប់​ថា​នាំទៅ​ដើម្បី​​ឱ្យ​ធ្វើ​ការ​ទស្សន៍​ទាយ​​ឱ្យពួកគេ​ ឯពួកនាងក៏​បា​នទៅ​ជាមួយ​ដែរ​ ​​ហើយជន​ទាំងនោះ​បាន​នាំ​ពួកនាង​ទៅកាន់​ផ្ទះ​ល្វែង​ក្នុងបុរី​រុងរឿង ​​ក្នុងភូមិ​ទួល​ពង្រ​នោះ​ ។ ​ពេល​នាំ​ទៅដល់​​ពួកគេ​អត់​បាន​ឱ្យទស្សន៍​ទាយ​អ្វី​នោះ​ទេ​ បែរ​ជាបង្ខាំងទុក​បង្អត់​បាយ​រួច​វាយ​ដំ​ចាប់​បង្ខំ​ឱ្យ​លក់​និងប្រើ​ប្រាស់ ​គ្រឿងញៀន​ព្រ​ម​ទាំង​ចាប់​រំលោកភ​សេព​សន្ថ​វៈ​ទៀតផង​ ។ ជន​​រងគ្រោះ​បាន​រៀបរាប់​​ទៀតថា​ ​នៅ​ក្នុងរយៈ​ពេល​៤​ទៅ៥​ថ្ងៃ​នេះ​ ជន​សង្ស័យ​បាន​វាយ​ធ្វើ​បាប​ពួក​នាង​ជាបន្ត​បន្ទាប់​​ ព្រោះ​ខឹង​ឱ្យ​ជួយ​លក់​គ្រឿងញៀន​មិន​ព្រម​ លុះ​ដល់​ថ្ងៃកើត​ហេតុ​ខាងលើ​ពួក​នាង​បាន​ប្រើ​ល្បិច​ធ្វើ​ជា​ឈឺបត់​ជើង​ ឯ​ជន​ទាំង​នោះ​ក៏​មាន​ការធ្វេស​ប្រហែស​ផង​ ទើបបងធម៌​របស់​ពួកនាង​មាន​ឱ​កាសរត់ចេញ​ក្រៅ​ទាំ​ងខ្លួន​ប្រាណ​​មាន​របួស​រួច ​ស្រែក​ឱ្យគេ​ជួយ​ ហើ​យ​សមត្ថកិច្ច​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ជួយ​អន្តរាគមន៍​ ។

​មន្ត្រី​ប៉ូលិស​និយាយថា​ បន្ទាប់ពី​រំដោះ​ជន​រងគ្រោះ​ក៏​ធ្វើ​ការ​ឆែក​ឆេរ​ឃើញ​ថា​​ នៅ​ផ្ទះ​ល្វែងនោះ​ពោរពេញ​ដោយ​ឧបករណ៍​សេព​គ្រឿងញៀន​និង​មាន​សម្បក​ថ្នា​ ំញៀនជាច្រើន​ទៀតផង​។ ពេល​នេះ​កង​កម្លាំង​កំពុង​ធ្វើ​ការ​ស្រាវជ្រាវរក​ភស្តុតាង​ផ្សេង​ៗបន្តទៀត​ ដើម្បី​កសាងសំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]