រាជ​ធានី​ភ្នំពេញ ៖ និស្សិត​​ម្នាក់​ត្រូវ​ស្ត្រី​រក​ស៊ី​ផ្លូវភេទតាម​​ផ្លូវ​លេខ​៧០​ (ទំនប់​ទួល​គោក) សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ ប្រើ​ល្បិច​លួង​លោម​លូក​យក​កាបូប​​ប្រាក់​អស់​ប្រមាណ​ជិត​៣០​០​ដុល្លារ និង​បោក​​យក​ទូរ​ស័ព្ទ​ ហើយ​គេច​​ខ្លួន​​បាត់ ​បន្ទាប់​ពី​និស្សិត​​រូប​នោះ​ផឹក​ស្រវឹង​​ ហើយ​​លង់​ស្នេហ៍​​មុន​ពេល​ប៉ុន​ប៉ង​នាំ​នាង​​ឡើង​ឋាន​សួគ៌ ។

ការ​ចាញ់​បោក​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​នេះ​ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១ និង​៣០​នាទី​រំ​លង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃទី​២២ កក្កដា ឆ្នាំ​២០១២ ​នៅ​ផ្លូវ​លេខ​៧០​ ស្ថិតក្នុង​​ភូមិ​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ ។ បន្ទាប់​ពី​ត្រូវ​​នាង​មេអំបៅ​រាត្រី​​លូក​យក​កាបូប​ និង​បោក​យក​ប្រាក់​​ និង​ទូរ​ស័ព្ទ​​អស់​​និស្សិត​រូប​នោះ​រួម​ទាំង​មិត្ត​ភក្តិ​​បាន​​ទៅ​ដាក់​ ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​​ទួល​សង្កែ​ កាល​ពី​ព្រឹក​ថ្ងៃទី​២២ កក្កដា ​។

តាម​និស្សិត​រូប​នេះ​បាន​​ឱ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​ទី​២១ កក្កដា ខ្លួន​រួម​នឹង​​មិត្ត​ភក្តិ​២​នាក់​ទៀត​​បាន​នាំ​គ្នា​ទៅ​ផឹក​នៅ​ម្តុំ​ ដេអិន ​លុះ​​ដល់​វេលា​យប់​ជ្រៅ​​រូបខ្លួន​ និង​មិត្ត​ភក្តិ​​ម្នាក់​បាន​ជិះ​ម៉ូតូ​​មួយ​គ្រឿង​​ក្នុង​គោល​បំណង​ទៅ​ផ្ទះ ​នៅភូមិ​​ទួល​គោក សង្កាត់​ទួល​សង្កែ ។ នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ផ្លូវ​លេខ​៧០ សង្កាត់​ទួល​សង្កែ​ ក៏​បាន​ឈប់​ម៉ូតូ​​និយាយ​ទូរ​ស័ព្ទ​ ហើយ​មាន​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​​វ័យ​ក្មេង​ម្នាក់​​​មក​ទាក់​ទង​​​ ក៏​ពេញ​ចិត្ត​​ និង​សា​សង​គ្នា​ ហើយ​បបួល​នាង​ទៅ​រួម​មេត្រី​​ក្នុង​តម្លៃ​​៦​ម៉ឺន​រៀល រួច​ក៏​ប្រគល់​ប្រាក់​ឱ្យ​ហើយ​ត្រូវ​​ស្ត្រី​រូប​នោះ​ធ្វើ​ជា​ខ្ចី​ទូរ​ ស័ព្ទ​និយាយ ។

ប្រភព​ព័ត៌​មាន​បន្ត​ទៀត​ថា ខណៈ​នោះ​ស្រាប់​តែ​​​មាន​ស្ត្រី​៣​នាក់​ទៀត​មក​ដល់​​ធ្វើ​ជា​នាំ​គ្នា​​ចាប់ ​ឱប​បង្ក​ឱ្យ​មាន​ភាព​រញ៉េរញ៉ៃ​ ហើយ​ស្ត្រី​​​ម្នាក់​​ដែលខ្ចី​ទូរ​ស័ព្ទ​នោះ​ក៏​​​គេច​ខ្លួន​បាត់​ ​ជា​មួយ​នេះ​រូប​គេ​ក៏​បាត់​កាបូប​​លុយ​ក្នុង​ហោ​ប៉ៅ​ទៀត។ ក្រោយពី​​មាន​​ស្ថាន​ភាព​នេះ​ទើប​ដឹង​ថា ជា​ល្បិចរបស់​​ស្ត្រី​រក​ស៊ីផ្លូវភេទ​​ដែល​តែង​តែ​​បោក​ប្រាស់​យក​ប្រាក់​ពី ​បុរស​ស្រវឹង​​មួយ​ចំនួន​​ដែល​ធ្វើ​ដំណើរ​ទៅ​រក​ស្រី​ ដែល​ខ្លះ​មិន​ទាន់​​បាន​ទៅ​​ផង​ក៏​បាត់​អស់​កាបូប​ ឬ​របស់​របរ​ ឯ​ពួក​នាង​ទាំង​នោះ​ក៏​បាន​គេច​ខ្លួន​​បាត់ ។

តាម​ព័ត៌​មាន​ឱ្យ​ដឹង​​ថា​ កា​បូប​​ដែល​ក្រុម​  នាងៗ​លូក​យក​ទៅបាត់​​នោះ​មាន​ប្រាក់​ចំនួន​​២៩០​​ដុល្លារ ទូរ​ស័ព្ទ​​មួយ​គ្រឿង ដែល​ខ្ចី​គេ​​ និង​ប្រាក់​ថ្លៃ​ឡើង​លើ​គ្រែ​៦​ម៉ឺ​ន​រៀល ព្រម​ទាំង​​អត្ត​សញ្ញាណ​ប័ណ្ណ និង​ឯក​សារ​មួយ​ចំនួន​ទៀត​ ។

គួរ​បញ្ជាក់​ថា នៅ​លើ​ទំនប់​ទួល​គោក​(​​ផ្លូវ​លេខ​៧០) និង​ផ្លូវ​លេខ​២៧៣ ដែល​ជា​​ព្រំ​ប្រទល់​​រវាង​ខណ្ឌ​៣ គឺ​ខណ្ឌ​ឫស្សីកែវ ខណ្ឌ​ដូន​ពេញ និង​ខណ្ឌ​ទួល​គោក ជា​តំបន់​បន​ស្រី​​នៅ​ក្នុង​កំឡុង​ឆ្នាំ​២០០០ ហើយ​រហូត​មក​ដល់​ពេល​នេះ​ទោះបី​ផ្ទះ​បន​ និង​ស្ត្រី​បន​​ត្រូវ​​បង្ក្រាប​ និង​លុប​បំបាត់​ស្ទើរ​តែ​អស់​​ទៅ​ហើយ​ក្តី​​ តែ​នៅ​ពេល​យប់​ជ្រៅ​គេ​ឃើញ​​ពួ​ក​នាង​រាត្រី​ចរ​​​ចេញ​មក​បោយ​ដៃ​ហៅ​ម៉ូយ​​ ប្រសាច​ និង​មាន​​ល្បិច​គ្រប់​បែប​យ៉ាង​ដើម្បី​​រក​ប្រាក់​ ។ ដូច្នេះ​​បើ​អ្នក​មិន​ធ្លាប់​ឆ្លង​កាត់​​ផ្លូវ​នោះ​​វេលា​យប់​អធ្រាត្រ​​​ទេ ​ពុំ​គប្បី​​សា​ក​ល្បង​ទៅ​ក្បែរ​​ទី​នោះ​​ ដូច​ជា​យុវ​និស្សិត​​ខាង​លើ​ទំ​បំផុត​ប្រាក់​ក៏​បង់​ថង់​ក៏​ដាច​មិន​ងាយ​រក​ មុខ​​នាង​ឃើញ​ឡើយ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]