កូរ៉េខាងត្បូង៖ ក្រោយពីបញ្ចប់ ការថតវីដេអូនៅប្រទេសថៃ កាលពីពេលថ្មីៗនេះ ក្រុមតារាចម្រៀងស្រី កូរ៉េខាងត្បូង ដ៏ល្បីល្បាញ Girl's Generation ត្រូវបានគេរាយការណ៍ថា នឹងចូលរួមសម្តែង ក្នុងកម្មវិធីប្រកួតសមត្ថភាព Running Man របស់ស្ថានីយ៍ទូរទស្សន៍ SBS សារជាថ្មីម្តងទៀត បន្ទាប់ពីអវត្តមាន ក្នុងកម្មវិធីនេះ អស់រយៈ ៤ឆ្នាំកន្លងមក។

បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា ជាមួយនឹង ការចេញអាល់ប៊ុមថ្មី របស់ពួកគេ ក្នុងខែកក្កដា ខាងមុខនេះ ក្រុម Girl's Generation នឹងមានវត្តមាន ក្នុងកម្មវិធីកម្សាន្តជាច្រើន ជាបន្តបន្ទាប់ រហូតដល់ពេលចេញអាល់ប៊ុមថ្មីតែម្តង។ ហើយក្នុងនោះដែរ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥ ខាងមុខនេះ ពួកគេនឹងចូលរួមសម្តែង ក្នុងវគ្គថ្មីមួយរបស់កម្មវិធី Running Man បន្ទាប់ពីខកខាន តាំងពីឆ្នាំ ២០១១ មកម្ល៉េះ។

ពិសេសជាងនេះទៅទៀត នៅក្នុងកម្មវិធីនេះ ពួកគេនឹងបង្ហាញ ពីសម្រស់ធម្មជាតិ របស់ពួកគេតែម្តង ប៉ុន្តែទោះជាយ៉ាងណា គេមិនបានដឹងអំពី ពេលវេលាជាក់លាក់ ក្នុងការចាក់បញ្ចាំងនៅឡើយទេ ដែលមើលទៅប្រហែលជា ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីអាល់ប៊ុមថ្មី របស់ពួកគេចេញលក់ នៅដើមខែកក្កដា ខាងមុខនេះរួច៕

សូមទស្សនាវីដេអូ របស់ពួកគេក្នុងកម្មវិធី Running Man កាលពីពេលកន្លងទៅ ខាងក្រោមនេះ៖

 

ប្រភព koreaboo

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]