ខេត្ត​ពោធិ៍​សាត់ ៖ ​ខុស​គ្នា​តែ​៥​នាទី​ប៉ុណ្ណោះ​​មនុស្ស​២​នាក់​បាន​ស្លាប់​ដោយ​សារ​គ្រោះ​ ថ្នាក់​ចរា​ចរណ៍​​ក្នុង​ថ្ងៃ​តែ​មួយ គឺ​ថ្ងៃ​ទី​២០ កក្កដា ២០១២ ​លើ​​កំណាត់​ផ្លូវ​ជាតិ​លេខ​៥​តែ​កន្លែង​ផ្សេង​គ្នា ។

ករណី​ទី​មួយ​​បាន​​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​​៧​និង​ ២៥​នាទី​យប់​​នៅភូមិ​ស្វាយ.ស​ ឃុំ​ស្នា​​រ​អន្សារ ស្រុក​ក្រគរ ​ដែល​បង្ក​ឡើង​ដោយ​រថយន្ត​​បុក​អ្នក​ជិះ​ម៉ូតូ​ស្លាប់ ។ ​ជន​រងគ្រោះ​ឈ្មោះ​​ស៊ុយ ​ឈាង ​ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ​ស្លាប់ និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​ឈ្មោះ​ហៀង ​ទុំ ភេទប្រុស អាយុ​៥៦ឆ្នាំ រងរបួស​ស្រាល ។ ទាំង​​ពីរ​នាក់​មាន​ទីលំនៅ​ភូមិ​​កំពង់​ឡ ឃុំ​កំពង់​ពោរ ​ស្រុកក្រគរ ។

​ដោយ​ឡែក​ករណី​​ទី២ បាន​កើតឡើង​​វេលា​ម៉ោង​​៧​និង​៣០​នាទី​យប់​ នៅភូមិ​​អូរតា​ប៉ោង ឃុំ​អូរ​តាប៉ោង ស្រុក​​បាកាន ​ដែល​បង្ក​ឡើង​​ដោយ​ម៉ូតូ​​បុក​ម៉ូតូ​បណ្តាល​ឱ្យស្លាប់​ម្នាក់ ។ ជន​រងគ្រោះ​​​ឈ្មោះ​ផាត សុភ័ណ ​ភេទប្រុស អាយុ​៣២ឆ្នាំ ​រស់​នៅភូមិ​-ឃុំ​កើតហេតុ​​ខាងលើ​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​ លុះ​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរ​ពេទ្យ​បង្អែក​ ស្រុក​បាកាន ក៏ស្លាប់​​​បាត់​ទៅ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]