មនុស្សស្រី គ្រប់គ្នា តែងតែ ចង់មានសម្រស់ស្រស់ស្អាត ជាពិសេស សម្រស់ ដែលបាន មកពីធម្មជាតិ តែ បើសិនជាបន្ថែម គ្រឿងតុបតែង ពីលើទៀតនោះ នោះប្រាកដជា ធ្វើឲ្យមនុស្សជុំវិញខ្លួន ស្រឡាំងជាក់ ជាមិនខាន។

ក្រឡេកមកមើល វីដេអូ តុបតែង ឬផាត់មុខមួយ ដែលទើបតែ បង្ហោះ ឡើង នៅក្នុងយូធូប កាលពីដើម ខែមុននេះ នោះប្រិយមិត្ដ ទាំងឡាយ មិនថា ប្រុស ឬស្រី ប្រាកដជាជ្រាបច្បាស់ ពី ឥទ្ធិពល នៃការ តុបតែងមុខ របស់នារីៗ ខណៈដែល វីដេអូនេះ មានអ្នកចុច ចូលមើលជាង ១៥លាន ដង បើគិត មកដល់ថ្ងៃនេះ។ អ្វីដែលជាចំនុច ពិសេសនៃ វីដេអូនេះ គឺនារីដែលជា អ្នកផាត់មុខនេះ បានបន្សល់ទុក មុខ មួយចំហៀង ដោយមិនបាន ធ្វើការតុបតែង មុខសូម្បីតែបន្ដិច។

សូមទស្សនាវីដេអូខាងក្រោម៖

ដូចនេះ ទើបមានព័ត៌មាន មួយចំនួន បានចុះផ្សាយ ទាក់ទិនទៅនឹង ការចាញ់បោក ការផាត់មុខរបស់នារីៗ ដែលបុរសខ្លះវិញ គឺចាញ់បោក ការកែសម្ភស្សរបស់ នារី ហើយនេះ ក៏អាច និយាយថា ជាមូលហេតុមួយ ដែលបុរសៗ ភាគច្រើន ស្រឡាញ់ នារីៗ ដែលមិនសូវ ផាត់មុខ និងអាចធ្វើឲ្យ ពួកគេ ឃើញសម្រស់ពួកនាង ពីកំណើតតែម្ដង៕

ដោយ៖ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]