រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​​ពេល​ចេញ​ពី​ហូប​ការ​ហើយ​​បាន​បបួល​មិត្តភក្តិ​​ជិះម៉ូតូ​ទៅ​​ ច្រៀង​ខារ៉ាអូខេ​​បន្ទាយ​ស្រី ខណៈ​​ពេល​កំពុង​​បត់​ចូល​ស្រាប់តែ​​មាន​រថយន្ត​ឡិចស៊ីស​​មួយ​គ្រឿង​បើក​កៀរ​ ​បណ្តាល​ឱ្យ​​ដួល​សន្លប់​​មួយ​សន្ទុះ​​ពេល​ឮ​មាត់​​ប្រពន្ធ​កូន​ក៏​​ស្ទុះ​ ក្រោក​ភ្លែត​ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពីវេលា​ម៉ោង​​​៨​និង​៣០​នាទី​យប់​​ថ្ងៃទី​២១ កក្កដា តាម​ផ្លូវ​​ជាតិ​លេខ​៦ មុខ​ខារ៉ា​អូខេ​បន្ទាយ​​ស្រី ស្ថិត​ក្នុង​ភូមិ​ដើម​គ ​សង្កាត់​​ជ្រោយ​ចង្វា ខណ្ឌ​ឫស្សីកែវ ។

​ក្រោយ​ពេល​កើតហេតុ​​បុរស​រងគ្រោះ​​ត្រូវ​បាន​​មិត្ត​ ​ភក្តិ​​ទូរស័ព្ទ​​ប្រាប់​ប្រពន្ធ​កូន​ដោយ​ស្មាន​តែ​រង​របួស​ធ្ងន់ ព្រោះ​ឃើញដេក​​សន្លប់​​ស្តូកស្តឹង​ ប៉ុន្តែ​​ពេល​ប្រពន្ធ​​កូន​មក​ដល់​​សួរ​នាំ​មិត្តភក្តិ​ពី​ដំណើរ​​រឿង​ធ្វើ​ ឱ្យ​ជន​រងគ្រោះ​ឮ​សំឡេង​ប្រពន្ធ​ ក៏​ស្ទុះ​​ងើប​​ភ្លែត​ហើយ​នាំ​ប្រពន្ធ​កូន​ត្រឡប់​ទៅ​ផ្ទះ​វិញ​យ៉ាង​លឿន​ ដោយ​ខ្លាច​ប្រពន្ធ​ស្តី​​បន្ទោស​​នៅ​មុខ​គេ​ឯង ហើយ​​មិន​បាន​ទៅ​ព្យា​បាល​​នៅ​មន្ទីរ​​ពេទ្យ​ទេ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]