វីដេអូឃ្លីបមួយដែលបង្ហាញពី ប៉ូលិសមួយក្រុមបានព្រួតគ្នាវាយ ចោរម្នាក់ដែលដៃទាំងគូរបស់គេ ជាប់ខ្នោះយ៉ាងវេទនាត្រូវបាន អ្នកលេងអិនធើណិត ជាច្រើនរិះគន់ពួកគេ យ៉ាងខ្លាំងនូវទង្វើរដ៏ព្រៃផ្សៃនេះ។

តាមប្រភពព័ត៌មានបានអោយដឹងថា មានប៉ូលិសមួយក្រុមបានពួ្រតវាយចោរម្នាក់ ហើយត្រូវបានថត តាមរយៈទូរស័ព្ទដៃ ដែលត្រូវបានអ្នកលេងអិនធើណិតរិះគន់ ក៏ប៉ុន្តែគេមិនបានដឹងថា ចោរម្នាក់នោះបានប្រព្រឹត្តទង្វើរអ្វីនោះទេ។ គួរបញ្ជាក់ផងដែរថា មិនមែនអ្នកដែលបានឃើញទាំងអស់ សុទ្ធតែរិះគន់នោះទេ មានអ្នកខ្លះបាននិយាយថា យើងមិនបានដឹងថា ចោរម្នាក់នោះបានធ្វើអ្វីឡើយ ខណៈពេលដែលមានមតិមួយចំនួនទៀតបាននិយាយថា ទោះជាយ៉ាងណាប៉ូលិស មានសិទ្ធត្រឹមតែធ្វើការឃាត់ខ្លួន តែប៉ុន្នោះ។

ចុះប្រិយមិត្តយល់យ៉ាងណាដែរ ?

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]