នៅក្នុងឆ្នាំ២០១៥នេះ អ្នកប្រើប្រាស់ជាច្រើន កំពុងតែមានការចាប់អារម្មណ៍ ទៅលើវត្តមានរបស់ប្រព័ន្ធប្រតិបត្តិការថ្មី Windows 10 ដែលកំពុងត្រូវបានដាក់ឲ្យសាកល្បង ទាញយកទៅប្រើប្រាស់នៅលើកំព្យូទ័រ និងទូរសព្ទដៃ។ ខាងក្រោមនេះគឺជាចំនុចមួយចំនួន ដែលអ្នកអាចដឹង អំពីផ្នែកសំខាន់ៗរបស់កម្មវីធី (Apps) និងហ្គេមដែលមានដាក់បញ្ចូល ទៅក្នុង Windows 10 សំរាប់ទូរសព្ទដៃស្មាតហ្វូនរបស់អ្នក៖

១. Windows Store និងកម្មវិធីជាច្រើនទៀត

Microsoft បានប្រើប្រាស់កូដ ដែលហៅថា Universal Windows Platform ដើម្បីបង្កើត app store អាចប្រើនៅលើទូរសព្ទបាន។ អ្នកប្រើប្រាស់អាចស្វែករក និងទិញកម្មវិធី ឬ Software បានតាមរយៈ Beta store ដោយប្រើការទូទាត់ចំណាយតាម Credit, Gift cards, និង PayPal។

នៅលើ App store អ្នកប្រើប្រាស់ក៏អាចទិញ ខ្សែភាពយន្ត កម្មវិធីទូរទស្សន៍នានាបានផងដែរ លើកលែងតែតន្ត្រី ឬចំរៀង ដែលមិនទាន់មាននៅឡើយ។ ទោះជាយ៉ាងណាក៏ដោយ App ថ្មី សំរាប់តន្ត្រី គឺអាចដំណើរការបាន ដោយអាចបើកបទចំរៀង ដែលមាននៅក្នុងទូរសព្ទ ឬក៏ចំរៀងដែលរក្សាទុកនៅក្នុង OneDrive។

២. Universal apps អាចប្រើ Microsoft Office នៅលើទូរស័ព្ទបាន

ក្រុមហ៊ុន Microsoft នឹងបង្កើតឲ្យមាន Univeral apps យ៉ាងសំបូរបែប ដែលអាចប្រើបានទាំងនៅលើកុំព្យូទ័រ និងទូរសព្ទ។ ឧទាហរណ៍ដូចជា កម្មវិធី Office (Word, Excel, PowerPoint) នឹងត្រូវបានរាប់បញ្ចូលទៅក្នុង Windows 10 សំរាប់ទូរសព្ទតែម្តង។ សំរាប់ Microsoft Office ដែលមាននៅក្នុង Windows 10 ប្រើសំរាប់ទូរសព្ទ វាមានសមត្ថភាព ដូចគ្នាទៅនឹងការប្រើប្រាស់នៅលើកុំព្យូទ័រផងដែរ។

៣. កម្មវិធី Windows Insiders អាចទាញយក Windows 10 Technical Preview បានហើយឥលូវនេះ

លោក Gabriel Aul  អ្នកគ្រប់គ្រងទូទៅផ្នែកវិស្វកម្មក្រុមហ៊ុន Microsoft បានឲ្យដឹងថា Windows 10 Technical Preview បានដាក់ឲ្យតេស្តសាកល្បង ចាប់ពីថ្ងៃទី១២ ខែកុម្ភះ តាមរយ:កម្មវិធី Windows Insider។ អ្នកអាចចុះឈ្មោះ ក្នុងកម្មវិធី Windows Insider ដើម្បីអាចឲ្យ ឧបករណ៍របស់អ្នក ទាញយកមកសាកល្បងបាន។ 

 

៤. ទូរស័ព្ទមួយចំនួន ដែលមាន RAM ទំហំត្រឹម 512MB អាចផ្ទុកមុខងារមួយចំនួនប៉ុណ្ណោះ របស់ Windows 10

ក្រុមហ៊ុន Microsoft មិនទាន់ចេញជាបញ្ជីពេញលេញ បង្ហាញពីប្រព័ន្ធដែល support លើ Windows 10 សំរាប់ទូរស័ព្ទនៅឡើយទេ។ អ្នកលេង Twitter ម្នាក់សួរទៅលោក Gabriel Aul អ្នកគ្រប់គ្រងទូទៅផ្នែកវិស្វកម្មក្រុមហ៊ុន Microsoft ថាតើ Windows 10 នឹងដំណើរការលើទូរស័ព្ទ Windows ដែលមាន RAM ទំហំតែ 512MB ដែរឬទេ? លោក Aul បានឆ្លើយថា device មួយចំនួន ដែលមាន RAM ទាប នឹង support ការប្រើប្រាស់សាកល្បង Windows 10 ជាលើកដំបូងរបស់ទូរស័ព្ទទាំងនោះ។

៥. Apps ថ្មីជាច្រើនមានសារប្រយោជន៍ និងការរចនាស្រស់ស្អាត

នៅការចាប់ផ្តើមដំបូងក្រុមហ៊ុន Microsoft បានបង្ហាញអ្នកប្រើប្រាស់ដោយសង្ខេបប៉ុណ្ណោះ ពី Windows 10 របស់ទូរស័ព្ទ ។ ប៉ុន្តែនៅពេលនេះ Technical Preview គឺអាចឲ្យយើងដឹងព័ត៌មាន បន្ថែមពី Windows 10។ មានកម្មវិធីថ្មីៗជាច្រើនរួមមាន App កម្មវិធីថតសំលេង, New context menus, ក្តារចុច ដែលអាចទាញវា ដាក់ខាងស្តាំ ឬក៏ខាងឆ្វេង អេក្រង់ទូរស័ព្ធរបស់អ្នកបាន ហើយក៏មានកម្មវីធី Alarm app និង Fuller Notification Menu ផងដែរ។

៦. ផ្តល់ឲ្យលោកអ្នក នូវបទពិសោធន៍ ការប្រើប្រាស់ Cross-platform

គ្រប់គ្នាសុទ្ធតែដឹងថា Windows 10 នៅតែបន្តការកែប្រែឥត ឈប់ឈរនាប៉ុន្មានខែកន្លងមកនេះ អ្នកប្រើប្រាស់អាចប្រើ Windows 10 ដោយភ្ជាប់ទំនាក់ទំនង ជាមួយគ្រប់ប្រភេទឧបករណ៍ ប្រើប្រាស់ Windows ទាំងអស់។

៧. កម្មវិធី App សំរាប់រូបថត ជាមួយ Windows 10

ប្រព័ន្ធប្រតិបតិ្តការ Windows 10 នឹងបង្កើតនូវកម្មវិធី Photos app ថ្មី ដែលនឹងដំណើរការដូចគ្នា ទាំងនៅលើទូរស័ព្ទដៃ និងកុំព្យូទ័រ។ វានឹងដំណើរការដោយប្រើប្រាស់ OneDrive និងរូបថតដែលមាននៅលើទូរស័ព្ទរបស់អ្នក ហើយធ្វើឲ្យរូបថត មានព្រមគ្នានៅលើ hardware របស់ Windows 10 ដទៃទៀត។

៨. គំរោងដែលមានឈ្មោះថា Project Spartan គឺជាអនាគតរបស់ Internet Explorer

Spartan គឺជាកំណែទំរង់បន្ទាប់របស់ Internet Explorer។ ក្រុមហ៊ុន Microsoft សន្យានឹងបង្ហាញ Apps មួយចំនួនដែលអាចប្រើបាន ជាមួយគ្រប់ប្រភេទអេក្រង់ទូរស័ព្ទនៅ ប៉ុន្មានខែខាងមុខនេះ។ អ្នកប្រើប្រាស់ Microsoft ទាំងអស់នឹងអាចតេស្ត Software ប្រភេទថ្មីជាមួយនឹង Project Spartan នៅលើទូរស័ព្ទដៃរបស់ពួកគេ៕

ប្រភព៖ DigitalTrends

ដោយ រ័ត្ន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]