រាជធានីភ្នំពេញ ៖ ​យុវជន​២​នាក់​បាន​ជិះ​ម៉ូតូ​វីវ៉ា​ ពណ៌​ខ្មៅ ​ស៊េរី​២០០៦ ​មួយ​គ្រឿង​ចេញពី​ក្លឹប​កម្សាន្តម​ួយ​ក្នុង​​គោល​បំណង​​ត្រឡប់​ទៅ​ផ្ទះវិញ ក៏​ត្រូវ​ក្រុម​ចោរ​​ប្រដាប់​អាវុធ​​​មួយ​​ក្រុម​មាន​​គ្នា​២​នាក់ ​ជិះ​ម៉ូតូ​ឌ្រីម​សេ​១២៥  ពណ៌​ខ្មៅ ​ស៊េរី​២០១២ ​មួយ​គ្រឿង​ ដេញ​តាម​ភ្ជង់​ប្លន់​យក​​ម៉ូតូ​​ ធ្វើ​ឱ្យ​យុវជន​ទាំង​២​នាក់​នោះ​ព្យា​​យាម​បើក​រត់​គេច​​ក៏ជ្រុល​ទៅ​បុក​ផើង ​​ផ្កា​នៅ​ខាង​មុខ​ផ្ទះ​ប្រជា​ពល​រដ្ឋ​​​ពេញទំហឹង ​បណ្តាល​ឱ្យយុវជន​​អ្ន​កបើក​ម៉ូតូ​​ហោះ​ទៅ​បុក​​នឹង​ស្លាក​​ភូមិ-ឃុំ​មាន​ សុវត្ថិ​ភាព ​ស្លាប់​ភ្លាមៗ​​នៅ​នឹង​កន្លែង។ ចំណែក​​យុវជន​ម្នាក់​ទៀត​ដែល​​ជិះពី​ក្រោយ​​រង​របួស​ធ្ងន់​ត្រូវ​បានរថយន្ត​ ​សាមុយ​ដឹក​យក​ទៅ​សង្គ្រោះ​​​បន្ទា​ន់​នៅ​គ្លី​និក​ឯក​ជន​មួយ ។ រីឯ​ក្រុម​ចោរ​​បាន​រត់​គេច​​បាត់​ដោយ​សុវត្ថិ​ភាព ។

ហេតុការណ៍​​នេះ​កើតឡើង​​កាល​ពីវេលា​ម៉ោង​២​និង​១៥​ នាទី​​រំលងអធ្រាត្រ​​ឈាន​ចូលថ្ងៃទី​២២ កក្កដា ២០១២ ​ក្បែរ​ប៉ុស្តិ៍​នគរបាល​ទឹក​ថ្លា ​តាម​បណ្តោយ​​ផ្លូវភ្នំពេញ-ហាណូយ​ ស្ថិត​ក្នុង​ភូមិ​ទឹកថ្លា ​សង្កាត់​ទឹកថ្លា ​ខណ្ឌ​សែន​សុខ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]