រាជធានីភ្នំពេញ ៖ រថយន្ត​កាមរី​ពណ៌ស បើក​បុក​​​អូស​ម៉ូតូ​​វីវ៉ា ពណ៌​​ខ្មៅ ជាង​៣០០​ម៉ែត្រ​​តាំង​ពី​ផ្លូវ​លេខ​២៧៤​កែង​ផ្លូវ​លេខ​១៦៣ ​ស្តុប​វត្ត​មហា​មន្ត្រី​​រហូត​ដល់​ផ្លូវ​លេខ​២៨០កែង​ផ្លូវ​១៦៣ ទើប​ជ្រុះ​ បណ្តាល​ឱ្យ​​អ្នក​ជិះ​៣​នាក់ ​រង​របួស​ធ្ងន់​២​នាក់ ស្រាល​ម្នាក់ រីឯ​​រថយន្ត​បើក​រត់​គេច​បាត់​ដោយ​សុវត្ថិ​ភាព កាលពី​វេលា​​ម៉ោង​១០​និង​៥០​នាទី​​​យប់​ថ្ងៃទី​២១ កក្កដា ​ក្នុង​សង្កាត់​អូរឡាំពិក ​ខណ្ឌចំការ​មន ។

​ជនរងគ្រោះ​ជា​អ្នក​បើក​ម៉ូតូ​​មាន​ឈ្មោះ​ទេព ​ភក្តី ភេទប្រុស អាយុ​​៤១ឆ្នាំ មុខ​របរ​រត់​ម៉ូតូ​​ឌុប​ស្នាក់​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ ​ខណ្ឌ​មាន​ជ័យ ​រង​របួស​រលាត់​ដៃ​ជើង​តិច​តួច ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​​គាត់​ដឹក​បុរស​២​នាក់​មក​ដល់​ចំណុច​ខាង​លើ​ក៏​ជួប​ គ្រោះថ្នាក់​​រថយន្ត​បុក​ បណ្តាល​ឱ្យ​អ្នក​ជិះ​ពី​ក្រោយ​ទាំងពីរ​នាក់​ជា​ភ្ញៀវ​នោះ​រង​របួស​ធ្ងន់​ ហើយបាន​ទៅព្យា​បាល​របួស​ដោយ​ខ្លួន​ឯង ចំណែក​​ម៉ូតូ​ត្រូវ​​រថយន្ត​បុក​​អូស​ខូច​ខាត​ស្ទើរ​ទាំង​​ស្រុង​ដឹក​តាម​ រ៉ឺម៉ក​​ម៉ូតូ​​យក​ទៅ​កន្លែង​ស្នាក់​នៅ​វិញ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]