បរទេស៖ នាពេលថ្មីៗនេះ ក្រុមហ៊ុន Facebook បានធ្វើការបង្ហាញ នូវកម្មវិធីដ៏ ថ្មីស្រឡាងរបស់ខ្លួន មួយដែលអាច ឲ្យអ្នកប្រើប្រាស់ ទូរស័ព្ទស្មាតហ្វូន ទាំងអស់ធ្វើការ ចែករំលែករូបថត ទៅកាន់មិត្តភក្តិ របស់ខ្លួន ដោយការជ្រើសរើស ទៅលើរូបថត តាមរយៈបច្ចេកវិទ្យា ទទួលស្គាល់ ផ្ទៃមុខ របស់មនុស្ស។

យោងតាមប្រភព របាយការណ៍ បានឲ្យដឹងថា កម្មវិធីដែល ដំណើរការដោយ ឯកឯងមិនចាំបាច់ ពឹងលើកម្មវិធី ផ្សេងទៀតនោះ ត្រូវបានគេឲ្យឈ្មោះថា Moments ដែលវាមាន សមត្ថភាពពិសេស អាចឲ្យអ្នកប្រើប្រាស់ ធ្វើការចែករំលែក រូបថតទៅកាន់ មិត្តភក្តិរបស់ពួកគេ បានយ៉ាងរហ័ស និងងាយស្រួល ព្រមទាំងមាន ការសម្ងាត់ ខ្ពស់ទៀតផង នោះមានន័យថា គឺមានតែ មិត្តភក្តិដែល ស្ថិតនៅក្នុងរូបថតនោះ ប៉ុណ្ណោះដែល អាចមើលឃើញ និងធ្វើការទាញយក រូបដែលអ្នក ចែករំលែក នៅលើហ្វេសប៊ុក របស់អ្នកបាន។

បើតាមសេចក្តីអះអាង របស់លោក Will Ruben ប្រធានផ្នែកផលិត របស់ក្រុមហ៊ុន ហ្វេសប៊ុក បានសរសេរនៅលើ blog របស់ខ្លួនថា “វាជារឿងមួយ ដែលពិបាកនៅពេល ចង់ទាញយក រូបថតរបស់ខ្លួន ដែលថតជាប់ នៅលើទូរស័ព្ទដៃ នៃមិត្តភក្តិរបស់យើង ជាច្រើនគ្រឿង ដូច្នេះហើយ តាមរយៈកម្មវិធី ថ្មីនេះអ្នកនឹង អាចរីករាយក្នុងការ ទាញយករូបថត របស់ខ្លួនពី មិត្តភក្តិ ព្រមទាំង ចែករំលែក រូបថតរបស់គេវិញ យ៉ាងលឿន និងមានការសំងាត់ខ្ពស់ បំផុត”។


គំរូនៃការប្រើប្រាស់ កម្មវិធី Moments ថ្មីរបស់ Facebook

កម្មវិធី Moments គឺប្រើប្រាស់ បច្ចេកវិទ្យាសម្គាល់ ទៅលើទម្រង់មុខ របស់មនុស្ស សម្រាប់រូបថត ដែលថតជាក្រុម ដែលវាមាន លក្ខណៈស្រដៀង ទៅនឹងការ “Tagging” ដែលធ្លាប់បាន ប្រើប្រាស់ដោយ បណ្តាញសង្គម ហ្វេសប៊ុក តាំងពីមុន រហូតមក។ លើសពីនេះទៀត វាក៏អាចឲ្យ អ្នកប្រើប្រាស់ បង្កើតជាក្រុម ពិសេសមួយ ដើម្បីធ្វើការ ផ្គូផ្គងរូបភាព ជាមួយមិត្តភក្តិ របស់អ្នកបាន ទៀតផង។

គួរបញ្ជាក់ផងដែរថា កម្មវិធីនេះ នឹងត្រូវបញ្ចេញ ដាក់ឲ្យប្រើប្រាស់ នៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ សម្រាប់អ្នកប្រើប្រាស់ ទាំងប្រព័ន្ធប្រតិបត្តិការណ៏ IOS និង Android តែសម្រាប់អ្នក រស់នៅក្នុង សហរដ្ឋអាមេរិក ប៉ុណ្ណោះ រីឯប្រទេស ផ្សេងៗទៀត នឹងមាននៅក្នុង ពេលឆាប់ៗ ខាងមុខ៕


កម្មវិធី Moments អាចឲ្យមិត្តភក្តិ ដែលមាននៅក្នុង រូបភាពនោះ ប៉ុណ្ណោះដែល អាចមើលឃើញ និងធ្វើការទាញយកបាន

ប្រភព៖ ដេលីម៉េល

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]