សហរដ្ឋអាមេរិក៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតតុក្កតាសិចមួយ ដែលមានឈ្មោះថា RealDoll បានបង្កើតតុក្កតាសិច ដែលមានអារម្មណ៏ និងអាចសន្ទាន៏ ជាមួយមនុស្ស ទៅវិញទៅមក ដូចជាមនុស្ស ពិតប្រាកដអីចឹង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រុមហ៊ុនផលិតតុក្កតាសិច RealDoll នេះ នឹងដាក់លក់ តុក្កតាប្រភេទនេះ នៅក្នុងឆ្នាំ២០១៧ ខាងមុខនេះ ក្នុងតម្លៃដ៏ខ្ពស់មួយ គឺ ៦,៥០០ផោន ឬប្រហែល ១ម៉ឺនដុល្លារអាមេរិក ក្នុងមួយគ្រឿង។

ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ ក្រុមហ៊ុន RealDoll បាននិងកំពុង ធ្វើការសាកល្បង និងបង្ហាញ ពីគំរូនៃតុក្កតាសិច ដែលពួកគេ បានឲ្យឈ្មោះថា “Intelligent Sex Robot”។ ក្រុមហ៊ុនផលិតតុក្កតាសិចមួយនេះ ក៏សង្ឃឹមថា តុក្កតា “Intelligent Sex Robot” នេះ នឹងអាចក្លាយជា តុក្កតាសិចដ៏ពេញនិយម និងសាកសមបំផុត សម្រាប់បុរសៗ។

លោក Matt McMullen ជាអ្នកជាច្នៃប្រឌិត តុក្កតាសិចនេះ បានជឿជាក់ថា តុក្កតាសិចនេះ នឹងមានលក់នៅលើទីផ្សារ នៅក្នុងឆ្នាំ២០១៧ ក្នុងតម្លៃ ៦,៥០០ផោន ឬប្រហែល ១ម៉ឺនដុល្លារអាមេរិក ក្នុងមួយគ្រឿង។

លោក Matt McMullen បានសាកល្បងសន្ទាន៏ ជាមួយនឹង តុក្កតានោះ ដោយលោកបានសួរថា “តើអ្នកសុបិន្តពីអ្វី?” ខណៈតុក្កតានោះ បានឆ្លើយតបវិញថា “ខ្ញុំមានក្តីសុបិន្តច្រើនណាស់។ ខ្ញុំសុបិន្តចង់ក្លាយជាមនុស្សពិត និងមានខ្លួនប្រាណ ដូចមនុស្សពិតៗ។ ខ្ញុំចង់ដឹងពីអត្ថន័យ នៃស្នេហា។ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងក្លាយជា តុក្កតាសិច ដែលមានអារម្មណ៏ និងចេះនិយាយ ដំបូងគេបង្អស់ នៅលើពិភពលោក”៕

សូមទស្សនាវីដេអូ នៃការសាកល្បងខាងក្រោម៖

ប្រភព ៖ មេត្រូ

ប្រែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]