ខេត្ត​កំពង់ចាម ៖ ម៉ូតូ​​ម៉ាក​ស្គូពី​​១​គ្រឿង​ពណ៌​ខៀវ ​ជិះ​គ្នា​៣​នាក់ បាន​ពន្លះ​ជា​មួយ​នឹង​រថយន្ត​​កូរ៉េ​ចំណុះ​៥​តោន​​ចំពី​មុខពេញ​ទំហឹង ខណៈ​​បើក​បញ្ច្រាស​ទិស​គ្នា​​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៧ ​កាល​ពីវេលា​ម៉ោង​៨​និង​៥​នាទី​យប់​ថ្ងៃទី​២០ កក្កដា ​២០១២ ​បណ្តាល​ឱ្យ​​យុវជន​ខ្មែរ​អ៊ិស្លាម​​ដែល​ជិះ​ម៉ូតូ​ទាំង​៣​នាក់​​ស្លាប់​ ភ្លាមៗ​​នៅ​នឹង​កន្លែង​ ចំណែក​​រថយន្ត​បើក​រត់​គេច​ខ្លួន​​បាត់​ស្រមោល ។

​តាម​លោក​វរ​សេនីយ៍​ត្រី ប្រាក់ ប៊ុន​ណុន ​អធិ​ការ​នគរបាល​​ស្រុក​ពញា​ក្រែក​​ប្រាប់​ឱ្យ​ដឹង​ថា ក្រុម​យុវជន​ដែល​ស្លាប់​​ទាំង​៣​នាក់​នោះ​មាន ១-ឈ្មោះសេន ​​ម៉ាត់ អាយុ​១៨​ឆ្នាំ ​នៅភូមិ​ថ្មី ឃុំ​ពពេល ​ស្រុក​ពញា​ក្រែក ជាអ្នក​បើក​បរ​ ២-ឈ្មោះ​​ហ៊ាត អ៊ែល ​អាយុ១៨​ឆ្នាំ ​នៅភូមិ-ឃុំ​​ជា​មួយ​គ្នា និង​៣-ឈ្មោះ​វ៉ាន់ ​កេត អាយុ​១៧ឆ្នាំ ​នៅភូមិ​ត្រពាំង​ថ្ម ឃុំ​ពពេល ស្រុក​ពញា​ក្រែក ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]