Island Yacht

ទូកកម្សាន្ដដែលនឹងត្រូវផលិត ដោយក្រុមហ៊ុនមួយនៅប្រទេសអង់គ្លេស ដែលមានបឹងសិប្បនិមិត្ត នៅខាងចុងម្ខាង និង ភ្នំភ្លើងនៅម្ខាងទៀតដែលមានទឹកជ្រោះ ហូរចេញពីភ្នំភ្លើងធ្លាក់មកចូលបឹង ដែលមាន Bungalows ព័ទ្ធជុំវិញ។

Turanor

ជាទូកកម្សាន្ដដែលរត់ដោយ ថាមពលព្រះអាទិត្យ ដែលអាចផ្ទុកថាមពលគ្រប់គ្រាន់ សម្រាប់ទូកធ្វើដំណើរបីថ្ងៃបីយប់ដោយមិនចាំបាច់ត្រូវការពន្លឺថ្ងៃ។

Space Ship

ជាទូកដែលមានរាងដូចជា យានភពក្រៅ ដែលអាចធ្វើដំណើរជុំវិញមហាសមុទ្រ ប៉ាស៊ីហ្វិច ។ ទូកនេះអាចគេបញ្ជាតាម កម្មវិធីក្នុង Ipad ។ ទូកនេះត្រូវបានគេសាងសង់ក្នុងរយៈពេល ៥ ឆ្នាំ និង ចំណាយ ១៥ លានដុល្លារសហរដ្ឋអាមេរិក។

Eclipse

ម្ចាស់របស់វាគឺលោក Roman Abramovich ដែលជាអ្នកមានធំម្នាក់នៅប្រទេស រូស៊ី ដែលជាម្ចាស់ក្លឹបបាល់ទាត់ Chelsea ផងដែរ។​ វាជាទូកកម្សាន្តផ្ទាល់ខ្លូន ដែលមានប្រវែងវែងជាងគេក្នុងពិភពលោក (១៦៤ ម៉ែត) និងមានតម្លៃ ៨០០ លានដុល្លារអាមេរិក ។ ទូកនេះត្រូវការ មនុស្ស ៧០ នាក់ដើម្បីបម្រើការថែរក្សាវា។

Blueseed

ជាគំនិតរបស់លោក Peter Thiel ដែលជាម្ចាស់រួមមួយនៃ PayPal ។ Blueseed ជាទូកដ៏ធំមួយដែលនឹងសាងសង់ឲ្យក្លាយជា កូនកោះអណ្ដែតមួយ ដែលនៅជិតនឹង Silicon Valley សម្រាប់អ្នកជំនួញក្មេងៗស្នាក់កម្សាន្ដ ជួបជុំគ្នា និង ធ្វើការងារ ។ ម្នាក់ៗត្រូវបង់ ១៦០០ ដុល្លារក្នុងមួយខែ។ ទូកនេះត្រូវបានគេគ្រោងនឹងបើកឲ្យប្រើប្រាស់ក្នុង ឆ្នាំ ២០១៣។

 

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]