ស្វ៊ីស៖ ថ្មីៗនេះ និស្សិតមួយក្រុម មានគំនិត ច្នៃប្រឌិតខ្ពស់ បានសហការណ៍គ្នា ដើម្បីបង្កើតកៅអីរុញ ដែលអាចឡើងជណ្តើរ ដោយខ្លួនឯងបាន យ៉ាងងាយស្រួលបំផុត ជាពិសេស វាអាចសម្រួលការលំបាក ដល់ជនពិការតែម្តង។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រុមនិស្សិតនៅវិទ្យាស្ថានបច្ចេកវិទ្យា សហព័ន្ធស្វ៊ីស Institute of Technology និងសាកលវិទ្យាល័យ សិល្បៈ Zurich University of the Arts នៃទីក្រុង Zurich ប្រទេសស្វ៊ីស បានសហការណ៍គ្នា បង្កើតបានជាកៅអីរុញ ច្នៃប្រឌិតមួយ ដែលមាន ឈ្មោះថា Scalevo ក្នុងគោលបំណង ដើម្បីសម្រួលការលំបាក ដល់ជនពិការ។

ជាមួយគ្នានេះដែរ នៅលើវេសាយ របស់ពួកគេ ដែលបានផ្សាយចេញ តាមបណ្តាញសង្គមនានា បាននិយាយថា គោលដៅចំបង របស់ពួកគេ នៅពេលនេះ គឺចង់បង្កើត កៅអីរុញ ដែលមានសមត្ថភាពខ្ពស់ ក្នុងការឡើងជណ្តើរដោយខ្លួនឯង។

ម្យ៉ាងទៀត រទេះនេះមានចំណុចសំខាន់ ត្រង់កង់ទាំងពីរ ដែលប្រើដោយប្រព័ន្ធ Segway ហើយនៅពេលឡើងជណ្តើរ គឺត្រូវប្រើ បន្ទះកង់កៅស៊ូពីរ ដែលមាននៅខាងក្រោមកៅអី ដើម្បីធ្វើការយោងកៅអីទាំងមូល ឡើងទៅលើ បានងាយស្រួល និងមានសុវត្ថិភាពបំផុត៕


រូបភាពការសាកល្បង រទេះរុញដែលមានសមត្ថភាពឡើងដោយខ្លួនឯងបាន

យ៉ាងណាមិញ គំរូកៅអីរុញ ដ៏អស្ចារ្យ របស់ពួកគេនេះ បានត្រៀមខ្លួន រួចជាស្រេច ក្នុងការដាក់តាំងបង្ហាញ ក្នុងកម្មវិធី Cybathlon នៅឆ្នាំក្រោយនេះ ដែលបង្កើតឡើង សម្រាប់អ្នកដែល មិនមាន កាយសប្បទាគ្រប់គ្រាន់ ដែលត្រូវការ ឧបករណ៍អេឡិចត្រូនិច ជាជំនួយ ដល់ពួកគេ៕


រូបភាពការសាកល្បង កៅអីរុញ ដែលមានសមត្ថភាព អាចឡើងជណ្តើរ ដោយខ្លួនឯងបាន


សូមទស្សនាវីដេអូខាងក្រោម

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]