ភ្នំពេញ៖ ចោរស្រីមានផ្ទៃពោះម្នាក់ ជំនាញខាងលូកហោប៉ៅ នៅតាមផ្សារ បានធ្វើសកម្មភាពលូកហោប៉ៅ ស្រ្តីរងគ្រោះម្នាក់ ក្នុងបំណងយក របស់មានតម្លៃ ឲ្យបានសម្រេច ក៏ប៉ុន្តែត្រូវអស់លក្ខណ៍ ហើយត្រូវបានស្រ្តី រងគ្រោះចាប់ខ្លួនបាន ប្រគល់ឲ្យនគរបាល។  ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៨ និង១៥នាទី ព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១២ ស្ថិតក្នុង ផ្សារសារឿនយ៉ានី ភូមិថ្មី ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ស្រ្តីរងគ្រោះឈ្មោះ ប៉ូច សុវណ្ណរចនា អាយុ២៤ឆ្នាំ ស្នាក់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានចូលទៅទិញឥវ៉ាន់ នៅក្នុងផ្សារដោយនៅកន្លែងនោះ មានអ្នកទិញឥវ៉ាន់ និងមាន មនុស្សជាច្រើនបានប្រជៀតគ្នា ខណៈនោះមានឱកាសល្អសម្រាប់ស្រ្តីជាជនសង្ស័យម្នាក់ បានធ្វើសកម្មភាព យកដៃលូកទៅក្នុង ហោប៉ៅ របស់គាត់។  ដែលមានលុយចំនួន២០ម៉ឺនរៀល ក៏ប៉ុន្តែត្រូវបានស្រ្តីជនសង្ស័យរូបនោះ លូកយកបានចំនួនតែ១០ម៉ឺន  ហើយភ្លាមៗរូបគាត់បានដឹងខ្លួនទាន់ បានចាប់ដៃស្រ្តីជនសង្ស័យជាប់ រួចបានយកលុយមកវិញបានគ្រប់ចំនួន១០ម៉ឺនរៀល រីឯជនសង្ស័យជាចោរស្រី្ត មានផ្ទៃពោះ ត្រូវបានចាប់ខ្លួន ប្រគល់ជូននគរបាលប៉ុស្តិ៍ រដ្ឋបាល សង្កាត់ដង្កោ សមត្ថកិច្ចនគរបាល បានឲ្យដឹងថា ជនសង្ស័យដែលបានធ្វើសកម្មភាព លូកហោប៉ៅជនរងគ្រោះនោះ មានឈ្មោះ ទូច ស្រីអូន អាយុ២៦ ឆ្នាំ ស្នាក់នៅផ្ទះជួល ខាងក្រោយ ផ្សារពោធិ៍ ចិនតុង ខណ្ឌពោធិសែនជ័យ នៅចំពោះមុខនគរបាល ជនសង្ស័យ បាននិយាយថា រូបគេពិត ជាបាន លូក ហោប៉ៅយកលុយ ពីស្រ្តីរងគ្រោះពិតប្រាដកមែន ក៏ប៉ុន្តែត្រូវម្ចាស់គេបានទាន់ ចាប់ខ្លួនឲ្យសមត្ថកិច្ច។  បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាលប៉ុស្តិ៍ រដ្ឋបាលសង្កាត់ដង្កោ កសាងសំណុំរឿង បញ្ជួនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌដង្កោ៕

www.dap-news.com

www.dap-news.com

ដោយ៖​វាសនា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]