ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរមួយ ដែលបង្កឡើងដោយជនជាតិចិន បីនាក់ ស្រវឹងធ្លាក់ភ្នែកបើករថយន្តឌុបនារីខ្មែរពីរនាក់ ក្នុងល្បឿនលឿនជ្រុល បុកចំ ផ្នូរវីរជនព័ទ្ធជុំវិញវិមានឯករាជ្យ បាក់អស់មួយហើយរថយន្តបើក រថយន្តគេចខ្លួនតាមបណ្តោយមហាវិថីព្រះនរោត្តម មកដល់ផ្លូវកែងលេខ ៣១០ ត្រូវប៉ូលិសប៉ុស្តិ៍ទន្លេ បាសាក់ ឃាត់បាន។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២ និង ៤០ នាទីយប់ឈានចូលថ្ងៃទី ២១ខែ កក្កដាឆ្នាំ២០១២ នៅចំណុចវិមានឯករាជ្យ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

យោងតាម ប្រភពព័ត៌មានពីនគរបាល ដែលចុះទៅដល់កន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តបង្កហេតុ ខាងលើនេះម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាក លេខភ្នំពេញ ២ L ៥៥៣១ បើកបរដោយជនជាតិចិន ។ សាក្សីដែលឃើញហេតុការណ៍ខាងលើនេះ បានឲ្យដឹងថា មុនពេលកើតហេតុនោះ រថយន្តបង្កបើកបរក្នុងទិស ដៅពីជើងទៅត្បូង តាមបណ្តោយមហាវិថីព្រះនរោត្តម ដោយបើកយ៉ាងលឿន លុះមកដល់រង្វង់វិមានឯករាជ្យនោះ ប្រហែលជាអ្នកបើករថយន្តកាច់ចង្កូត មិនទាន់ ក៏រេទៅបុកចំផ្នូរជិតវិមានឯករាជ្យ បាក់អស់ចំនួនមួយ។

ប្រភពដដែល បានបន្តថា បន្ទាប់ពីបុករួចនោះ រថយន្តមិនបានឈប់ នៅដោះស្រាយសំណងជូនរដ្ឋឡើយ បែរជាព្យាយាមបើករត់ គេចខ្លួនទៅវិញ តែអកុសលត្រូវ នគរបាលមូលដ្ឋានប៉ុស្តិ៍ទន្លេបាសាក់ កំពុងតែល្បាត ឃើញរថយន្តបង្កបើកទាំងបែកកង់ ហើយមានការសង្ស័យក៏ឃាត់សួរនាំ បណ្តាលឲ្យមានការជាប់ពាក់ព័ទ្ធ និងករណីករណីគ្រោះថ្នាក់ចរាចរ បុកផ្នូរវិមានឯករាជ្យ ។

ដោយឃើញដូចនេះ នគរបាលមូលដ្ឋាន បានសហការជាមួយប៉ូលិស ស្ទូចយករថយន្តបង្កហេតុ និងម្ចាស់ រថយន្តបង្កនោះ ទៅកាន់សាលារាជធានីភ្នំពេញ ដើម្បីដោះ ស្រាយតាមផ្លូវច្បាប់៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ដោយ ៖ វាសនា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]