ខេត្ត​ក្រចេះ ៖​​ ​បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវ​បាន​ប្រជា​ពល​រដ្ឋ​​ប្រទះ​ឃើញ​​ដេក​ស្លាប់​ ផ្កាប់​មុខ​​លើ​ចិញ្ចើម​ផ្លូវជាតិលេខ​៧៦A ​កាល​ពី​វេលា​ម៉ោង​៧ព្រឹក​ថ្ងៃទី​២០ កក្កដា ស្ថិត​នៅក្នុង​​ភូមិ​គ្រញូង​សែនជ័យ ឃុំ​២​ធ្នូ ស្រុក​ស្នូល​ ​ជាប់​ព្រំ​ប្រទល់​ជា​មួយ​ស្រុក​កែវ​សីមា ខេត្ត​មណ្ឌល​គិរី ។

បើតាម​ប្រភព​ព័ត៌​មាន​​បាន​ឱ្យ​ដឹង​ថា បុរស​រូប​នេះ​ទើប​តែ​មក​ស្នាក់​នៅ​ធ្វើ​ជា​កម្ម​ករ​ដាំ​ដំឡូង​មី​​បាន​បួន​ ថ្ងៃ​ប៉ុណ្ណោះ​ ដោយ​ស្នាក់​នៅ​ជា​មួយ​គ្រូ​បង្រៀន​ម្នាក​​​់​នៅ​ភូមិ​-ឃុំ​ខាង​លើ ។ បុរស​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ឈ្មោះរឹទ្ធ អាយុ​ប្រហែល​ជិត​៤០​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ស្រុក​ពញា​ក្រែក ខេត្ត​កំពង់ចាម ។ លោក​ឡុង សាវេត នាយក​សាលា​បឋម​សិក្សា​ឆ្នែង​ បាន​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាង​លើ​​ជា​មនុស្ស​ធ្លាប់​ស្គាល់​គ្នា ហើយ​បាន​មក​សុំ​គាត​់​ស្នាក់​នៅ​បណ្តោះ​អាសន្ន​​ដើម្បី​ស៊ី​ឈ្នួល​​ធ្វើជា​ កម្ម​ករ​ចម្ការ​ដំឡូង​មី​ ។ គាត់​​បន្ត​ថា នៅ​វេលា​ម៉ោង​ប្រហែល​​ជា​៧​យប់​ថ្ងៃទី​១៩ កក្កដា មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​ ហើយ​​​ឮ​ជន​រង​គ្រោះ​ប្រាប់​ថា ​​ទៅ​រក​ទិញ​ទៀន​ដើម្បី​អុជបំភ្លឺ​​ តែ​រហូត​មកដល់​​ពេល​ព្រឹក​បន្ទាប់​​ ស្រាប់​តែ​​មាន​គេ​មក​ប្រាប់​គាត់​ថា ឈ្មោះ​រឹទ្ធ​ បាន​ស្លាប់​បាត់​ទៅ​ហើយ។

លោក​អ៊ុច សុផាន់​ណា នាយ​ផ្នែក​ពិនិត្យ​វិភាគ​កន្លែង​កើត​ហេតុ​ បាន​ឱ្យ​ដឹង​ថា ករណី​ខាង​លើ​នេះ​ជា​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​​ ។ ពេល​នេះ​លោក​កំពុង​ធ្វើ​របាយ​ការណ៍​​បញ្ជូន​ទៅ​ថ្នាក់​លើ​ដើម្បី​ស្វែង​រក​ ជន​បង្ក​ ចំណែក​សព​ត្រូវ​បាន​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​គ្រញូង​សែន​ជ័យ រង់​ចាំ​សាច់​ញាតិ​​មក​ទទួល​យក​ទៅ​ធ្វើ​បុណ្យ​​នៅឯ​ស្រុក​កំណើត ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]