នៅក្នុងហាងអិនធើណិតមួយកន្លែង មានចោរចំនួន ២ នាក់បានចូលមកក្នុងបំណងប្លន់ម្ចាស់ហាង ក៏ដូចជាអតិថិជន ដែលកំពុងលេងអិនធើណិត ប៉ុន្តែលោកតាម្នាក់មាន សេចក្តីក្លាហាន បានដកកាំភ្លើងខ្លីរបស់គាត់ ដេញបាញ់ចោរទាំង ២ នាក់នោះ បណ្តាលអោយរបួស ហើយរត់បាតជើងសព្រាត។

តាមប្រភពព័ត៌មានបានអោយដឹងថា ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០១២ នាវេលាម៉ោង ២១ ៖ ៥២ នាទី។ ប៉ូលិសបាននិយាយថា លោកតាម្នាក់នោះមានឈ្មោះ Samuel Williams អាយុ ៧១ ឆ្នាំ គាត់បានជួយម្ចាស់ហាងអិនធើណិតអោយ រួចផុតពីអំពើរប្លន់របស់ចោរស្ទើរភ្លើង ២ នាក់ ដោយប្រើប្រាសកាំភ្លើងខ្លីរបស់គាត់។ គួរបញ្ជាក់ផងដែរថា ដោយយោងទៅតាមច្បាប់ គាត់មិនមានទោសក្នុងការប្រើប្រាស់កាំភ្លើងនោះទេ ដោយសារតែគាត់ប្រើក្នុងករណីការពារខ្លួន ហើយគាត់មិនបានប្រព្រឺត្តបទល្មើសណាមួយឡើយ។ មានអ្នកអតិថិជនក្នុងហាងអិនធើណិត ៣០ នាក់ចង់ថ្លែងអំណរគុណ ដល់រូបគាត់ទៀតផង។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]