សឹង្ហបុរី៖ កីឡាករជនជាតិហ្វីលីពីន ២រូប នៅក្នុងការប្រកួត SEA Game ក្នុងវិញ្ញាសារ ហក់រឡាតខ្លួន ចូលក្នុងទឹក បានទទួលពិន្ទុ សូន្យ ពីគណៈកម្មការ បន្ទាប់ពីពួកគេ ហក់រឡាតខ្លួន ខុសបច្ចេកទេស នៅពេលដែល ធ្លាក់ជិតដល់ទឹក ទៅហើយ។

វីដេអូរបស់កីឡាករ ជនជាតិហ្វីលីពីន ដែលមានឈ្មោះថា John Elmerson Fabriga និង John David Pahoyo ត្រូវបានអ្នកនិយម ប្រើប្រាស់អ៊ីនធឺណែត ធ្វើការចែកចាយ ជាបន្តបន្ទាប់ ធ្វើឲ្យពួកគេ ទាំង២នាក់ ទទួលបាន ការចាប់អារម្មណ៏ យ៉ាងខ្លាំង ពីអ្នក ប្រើប្រាស់ អ៊ីនធឺណែត ក្នុងរយៈពេល ត្រឹមតែ១យប់ប៉ុណ្ណោះ ក្រោយការប្រកួតនោះ។


កីឡាករ John Elmerson Fabriga

កីឡាករ John David Pahoyo

គួរបញ្ជាក់ផងដែរថា ការប្រកួត SEA Game ប្រចាំឆ្នាំ២០១៥នេះ បានធ្វើឡើង នៅក្នុងប្រទេសសឹង្ហបុរី ដោយកីឡាករ ហ្វីលីពីន ទាំង២រូបនេះ បានចូលរួមប្រកួត ក្នុងវិញ្ញាសារ ហក់រឡាតខ្លួន ចូលទៅក្នុងទឹក ពីកម្ពស់៣ម៉ែត្រ ក្នុងកម្រិតលំបាក ៣.០។

ទោះបីជាយ៉ាងណាក៏ដោយ កីឡាករទាំង២រូបនោះ ដំបូងឡើយ សុទ្ធតែធ្វើបានយ៉ាងល្អ ប៉ុន្តែមិនដឹង ជាយ៉ាងម៉េច នៅពេលដែល ហក់រឡាត ជិតដល់ទឹក ទៅហើយ បែរជាខុសបច្ចេកទេស ទៅវិញ ធ្វើឲ្យបាត់បង់ពិន្ទុ ទាំងស្រុងតែម្តង។

យ៉ាងណាមិញ ប្រធានសមាគមកីឡា Philippine Aquatic Sports Association ហៅកាត់ថា PASA បានចេញមុខការពារ ចំពោះកីឡាករ ទាំង២រូបនេះ ដោយបានអះអាងថា ដោយសារតែ កង្វះនៃការឧបត្ថម្ភ ផ្នែកសេដ្ឋកិច្ច ចំពោះកីឡា ប្រភេទនេះ។ ម្យ៉ាងវិញទៀត កីឡាករ ទាំង២រូបនេះ សុទ្ធតែជាកីឡាករ ថ្មីថ្មោង និង ក្មេងខ្ចី មិនទាន់មានបទពិសោធន៏ គ្រប់គ្រាន់ ចំពោះការប្រួតនេះ៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព ៖ បរទេស

ប្រែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]