ខេត្ត​ប៉ៃ​លិន​ ៖ ​គ្រោះ​ថ្នាក់​​ពស់​ចឹក​២ករណី​ក្នុង​ហេតុ​ការណ៍ដាច់​ដោយ​ឡែក​ពីគ្នា​ដោយ​​ យុវជន​​​និងយុវនារី​​២នាក់​ត្រូវ​​​ពស់​ពព្លាក់​​​ចឹក​ចំ​ជើង​ខាង​ស្តាំ​ដូច ​គ្នា​​ដែល​​ម្នាក់ចំ​មេ​ជើង​​ និង​ម្នាក់​ទៀត​​​ត្រូវ​ចំហៀង​ប្រអប់​ជើង​ ហើយ​បាន​​​បញ្ជូន​​មក​សង្គ្រោះ​នៅ​មន្ទី​រពេទ្យ​បង្អែក​ខេត្ត​ ។

ករណី​ទី​១ ​យុវជន​ម្នាក់​​​ឈ្មោះឯក ភារុន អាយុ​២២ឆ្នាំ រស់​នៅ​ភូមិ​​ប៉ាង​​រលឹម​ សង្កាត់​​អូរតា​វ៉ៅ ក្រុង​ប៉ៃ​លិន​ ត្រូ​វ​ពស់​ពព្លាក់​ចឹក​​​ចំ​មេ​ជើង​​ខាង​ស្តាំ​ ខណៈ​ពេល​ដើរ​​ចេញពី​ផ្ទះ​​បម្រុង​នាំ​ក្មួយ​អា​យុ​​៣ឆ្នាំ​​​ឡើង​​​ជិះ​ រថយន្ត​​ទៅលេង​​ក្រុង​ប៉ៃលិន ។ លុះ​ពេល​​នាំគ្នា​ដើរ​ចេញ​ពី​ផ្ទះ​បាន​ប្រមាណ​​៣-៤​ជំហាន​​ ស្រាប់​តែ​យុវជន​រូប​នេះ​ដើរ​​ជាន់​ពស់​​ចឹក​ចំ​ជើង​​ជាប់​ ពេល​បញ្ចាំង​ភ្លើង​ពិល​មើល​ឃើញ​ទើប​ដឹងថាជា​ពស់​ពព្លាក់​ក៏​យក​ដំបង​មក​វាយ​ ពស់​នោះ​រហូត​ងាប់​ រួច​ហៅ​បង​ប្អូន​ឱ្យ​​​ជួយ​យក​ខ្សែ​​រុំ​ផ្នែក​ខាង​លើ​មុខ​​របួស​ដើម្បីកុំ​ ឱ្យ​ពិស​ជ្រាប​ចូល​​ដល់​បេះ​ដូង​ ហើយ​ត្រូវ​រថយន្ត​បញ្ជូន​​ទៅ​មន្ទីរ​ពេទ្យ​​បង្អែក​ខេត្ត​ ។ ហេតុ​ការណ៍​​នេះ​បាន​កើត​ឡើង​​នៅ​​វេលា​ម៉ោង​​​៨​យប់​ថ្ងៃទី​​១៦​ កក្កដា​ក្នុង​ភូមិ​-សង្កាត់​​ខាង​លើ ។

ករណី​ទី​២ ​យុវនារី​​ឈ្មោះ​មុត​ សា​ម៉ាន អាយុ​១៧ឆ្នាំ រស់នៅ​ភូមិ​អូរ​​ខ្ទីង​ សង្កាត់​​អូរ​តាវ៉ៅ​ ក្រុង​ប៉ៃ​លិន​ បាន​ត្រូវ​​​ពស់​ពព្លាក់​ចឹក​​លើ​ប្រអប់​ជើង​ខាង​ស្តាំ​ ខណៈ​ពេល​នាង​ដើរ​ជាមួយ​​​មិត្ត​ភក្តិ​ស្រី​៣នាក់​ទៀត​​​ត្រឡប់​មក​ពី​ទិញ​ ទៀន​​​នៅ​តូប​ក្បែរ​ផ្ទះ​ខណៈ​ពេល​នាង​​​ដើរ​មុខ​ចំណែក​មិត្ត​​ភក្តិ​ដើរ​ ក្រោយ​​ ដោយមាន​​​បញ្ចាំង​ភ្លើង​​ពិល​ឱ្យ​នាង​​មើល​ផ្លូវ​​​ផង​ដែរ ​។ ពេល​ដើរ​ជិត​​​ដល់​ផ្ទះ​​​ទៅ​ហើយ​​ក៏​ជាន់​​ពស់​​​ពព្លាក់​​ចឹក​ចំ​ប្រអប់​ ជើង​​ខាង​ស្តាំ​បណ្តាល​ឱ្យ​ឈឺ​ចុកចាប់​​ ត្រូវ​បង​ប្អូន​​​ដឹក​តាម​ម៉ូតូ​​​យក​មក​ព្យាបាល​​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ ខេត្ត​ ។ ហេតុ​ការណ៍​​នេះ​បាន​កើត​ឡើង​​​នៅ​វេលា​ម៉ោង​​៧​និង​២០​​​នាទី​​​​យប់​នៅ​ ថ្ងៃទី​​១៨ កក្កដា​ ។

គ្រូ​ពេទ្យ​​​បាន​ឱ្យ​ដឹងថា​ ពស់​ពព្លាក់​នេះ​មាន​ពិស​ដូចពស់​វែក​​ដែរ ​បើ​ពិស​​​របស់​វា​ជ្រាប​ចូល​​ទៅ​ដល់​បេះ​ដូង​ អាច​ស្លាប់​ សំណាង​ហើយ​ដែល​បាន​បញ្ជូន​អ្នក​រង​គ្រោះ​មក​​​ព្យាបាល​​នៅ​មន្ទីរ​ពេទ្យ​​ បង្អែក​​ទាន់​ពេល​ត្រូវ​គ្រូពេទ្យ​ចាក់​ថ្នាំ​បន្សាប​ជាតិ​ពិស​ និង​ព្យាបាល​​រួច​ផុត​ពី​គ្រោះ​ថា្នក់ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]