សហរដ្ឋអាមេរិក៖ ពិតជាអស្ចារ្យណាស់ ដោយសារតែ ទឹកចិត្តស្រលាញ់ កីឡាកររបស់ ប្រទេសខ្លួន ខ្លាំងពេក ធ្វើឲ្យពិធីការនី របស់ស្ថានីយ៍ទូរទស្សន៍ មួយក្រុម សុខចិត្តអាក្រាតកាយ ននលគោក នៅរាល់ការឈ្នះ របស់ក្រុមកីឡាបាល់ទាត់ របស់ពួកគេ ក្នុងការប្រកួត ដណ្តើមពានរង្វាន់ Copa America ឆ្នាំ២០១៥ នេះ។


រូបភាព របស់ពិធីការនី ទាំង៨នាក់ ដែលនឹងត្រៀមខ្លួន អាក្រាតកាយ


តាមប្រភពព័ត៌មាន បានឲ្យដឹងថា ពិធីការនី ចំនួន៨នាក់ របស់ស្ថានីយ៍ ទូរទស្សន៍មួយ នៅក្នុងប្រទេស វេណេស៊ុយអេឡា នៃភាគខាងត្បួង សហរដ្ឋអាមេរិក បានឈរអាក្រាតកាយ ទាំងអស់គ្នា ដោយយកដៃ បិតបាំង តែលើចុងសុដន់ បន្តិចប៉ុណ្ណោះ ហើយនិយាយថា៖ "ពួកយើងស្រលាញ់ និងគាំទ្រ ក្រុមកីឡាករ របស់យើងណាស់ ហើយយើងក៏សុខចិត្ត ស្រាតទាំងអស់គ្នា នៅរាល់ការឈ្នះ របស់ក្រុមបាល់ទាត់ របស់ពួកយើង។ យ៉ាងណាមិញ យើងក៏ជឿរជាក់ដែរថា ប្រជាជនដែលរស់នៅ រដ្ឋផ្សេងៗ នៃសហរដ្ឋអាមេរិក មិនអាចធ្វើបាន ដូចប្រជាជន នៅប្រទេស វេណេស៊ុយអេឡា ឡើយ"

ពួកនាងក៍បាន បន្តទៀតថា៖ "ពួកយើងនឹងស្រាត បែបនេះទៀត ប្រសិនបើ ក្រុមបាល់ទាត់ របស់ពួកយើង ទទួលបានជោគជ័យ ម្តងទៀត នៅឆ្នាំក្រោយ សម្រាប់ការប្រកួត ដណ្តើមពានរង្វាន់ CopaAmericaChile2015 នេះ"

បន្ថែមពីនេះទៀត ពួកនាងក៍បាន ជម្រុញឲ្យអ្នកគាំទ្រ កីឡាបាល់ទាត់ នៅក្នុងប្រទេស វេណេស៊ុយអេឡា ចូលរួមការ អាក្រាតកាយ ទាំងអស់គ្នា ដើម្បីបង្ហាញពី ទឹកចិត្តស្រលាញ់ ចំពោះកីឡាករ របស់ខ្លួន ដូចពួកគេ ផងដែរ៕


រូបភាព របស់ពិធីការនី ទាំង៨នាក់ ដែលនឹងត្រៀមខ្លួន អាក្រាតកាយ

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]