ប្រេស៊ីល៖ ក្រៅពីអាចស៊ុតបញ្ចូលទី ៣៩ គ្រាប់ ក្នុង ៥១ប្រកួត នៅរដូវកាលនេះ កីឡាករ Neymar បានជួយឲ្យ ក្រុមបាល់ទាត់ Barcelona ឈ្នះពានធំៗ ដល់ទៅ៣ ក្នុង១រដូវកាល រួមមាន La Liga, Copa del Rey និងពាន Champions League។


Neymar ព្យាយាមទាត់ បាល់បញ្ចូលទី ពីក្រោយ

ក្នុងនោះ បន្ទាប់ពីភារកិច្ច ជាមួយក្លឹប ត្រូវបានសំរាក កីឡាករវ័យ ២៣ឆ្នាំ រូបនេះ កំពុងបោះជំរុំ ហ្វឹកហាត់ជាមួយ ក្លឹបជម្រើសជាតិ ប្រេស៊ីល ក្នុងបេសកកម្ម ពានរង្វាន់ Copa America ដែលនឹងធ្វើការប្រកួត នៅក្នុងសប្តាហ៍នេះ។

ក្រុមជម្រើសជាតិប្រេស៊ីល ត្រូវប្រឈមមុខ ជាមួយប្រទេស កូឡុំប៊ី ប៉េរូ និងប្រទេស វេណេស៊ុយអេឡា ដែលស្ថិត នៅក្នុងពូល C។ ប្រេស៊ីលកំពុងតែ សំឡឹងរកការឈ្នះ ពានរង្វាន់ដ៏ធំ ប្រចាំទ្វីបអាមេរិក ខាងត្បូង មួយនេះ ជាលើកទី៥ ដែលត្រូវយកឈ្នះ ក្រុមខ្លាំងៗ ដូចជា អាហ្សង់ទីន ឈីលី និងក្រុមការពារ តំណែងជើងឯង អ៊ុយរ៉ាហ្គាយ ជាដើម។

នៅក្នុងវីដេអូ បង្ហាញពីការហ្វឹកហាត់ ជាមួយក្រុមជម្រើសជាតិ កីឡាករ Neymar បានបង្ហាញ ពីបច្ចេកទេស ដ៏អស្ចារ្យ គឺការទាត់បាល់ ពីក្រោយទី (ហ្គូន) បញ្ចូលទីបានយ៉ាងល្អ តែរូបគេហាក់ដូចជា មិនមានការភ្ញាក់ផ្អើល អ្វីនោះទេ ព្រោះ Neymar ទំនងជាធ្លាប់ស៊ុត បានដូច្នេះជាច្រើន ដងមកហើយ៕

ប្រភព៖ បរទេស

ដោយ៖ រ័ត្ន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]