យោងតាមព័ត៌មាន Mirror News លោកយាយ​Clare Ormistonន​ រស់នៅ​ ទីក្រុង​ប៊ឺ​ម៉ី​ង​ហាំ​ ប្រទេស​អង់គ្លេស​ សម្រេច​ធ្វើ​ខួបកំណើត​អាយុ​១០០​ឆ្នាំ​ របស់ខ្លួន ជាមួយអ្នករាំស្រាតបុរស ដើម្បី​ធ្វើ​ឱ្យ​បរិយាកាស​ ខួបកំណើត​១០០​ឆ្នាំ​ សប្បាយ និង​អធិក​អ​ធ័​ម​ ។

កូនរបស់គាត់បានសួរទៅគាត់ថា "គាត់ចង់បានអ្វីសំរាប់ខួបកំណើត"។

លោកយាយ Clare Ormiston ក៏បានឆ្លើយ "គាត់ចង់ទៅលេងព្រះខែ ហើយអង្គុយរ៉ូម៉ង់តិចនៅទីនោះ។ ប៉ុន្តែមិនអាចធ្វើទៅបាន អញ្ចឹងគាត់ចង់បានអ្នករាំស្រាត ជំនួសវិញ។"

ដើម្បីបំពេញបំណងលោកយាយ Clare កូន និងចៅរបស់គាត់បានជួលអ្នករាំស្រាត មកស្រាតដើម្បីបំពេញ ប្រាថ្នារបស់គាត់ ក្នុងវ័យ ១០០ ឆ្នាំ។

កូនប្រសារគាត់បាននិយាយថា កាលនោះលោកបានប្រាប់ម៉ែក្មេករបស់គាត់ ថាចាំជួលភ្លេងបុរាណ និងធ្វើនុំខួប កំណើតដ៏ធំមួយ សំរាប់ខួបកំណើតមួយរយឆ្នាំសំរាប់ម៉ែក្មេក។ លោកឯងគិតថាអញចាស់ណាស់ទៅអី (បានយកភ្លេងបុរាណមកលេងនៅខួបកំណើត)។

លោកយាយបាននិយាយថា គាត់មានអារម្មណ៍រំភើបណាស់ ពេលឃើញអ្នករាំស្រាត ដោះខោចេញ នៅមុខគាត់។

លោកយាយ​ Clare មានកូន​៣​នាក់​ ចៅ​៣​នាក់​ និង​ចៅទួត​២​នាក់​ ។​ លោកយាយ​បាន​ធំធាត់​នៅ​ក្នុង​ទីក្រុង​ប៊ឺ​ម៉ី​ង​ហាំ​ ហើយ​ ធ្លាប់​បម្រើ​ការ​ជា​លេខាធិការ​ឱ្យ​ក្រុមហ៊ុន​មួយ​នៅ​ក្នុង​ទីក្រុង​ ។

Khmerload: លោកយាយ Clare ពិតជាជឿនលឿនមែន អស្ចារ្យ មិនអាចមើលតែអាយុបានទេ។

រៀបចំដោយ Khmerload

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]