ភ្នំពេញ៖ យុវជនម្នាក់ស្រវឹងស្រាធា្លក់ភ្នែក បើករថយន្តមួយគ្រឿងម៉ាកកាម៉ារីឆ្លាម ឌុបស្រីស្នេហ៍ក្នុងល្បឿន លឿនដោយគ្មាន ការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្ត តាក់ស៊ីម៉ែត្រ មួយគ្រឿងដែលកំពុង បោះពួយយ៉ាង លឿនដូចគ្នា បណ្តាលឲ្យ រថយន្ត តាក់ស៊ីម៉ែត្រ ខ្ទាតពីចំណុចកើតហេតុ ជាង១០ម៉ែត្រ និងបុរសជាអ្នកបើករថយន្ត តាក់ស៊ីម៉ែត្រ ត្រូវ រងរបួសបាក់ជើងម្ខាង។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១ និង ៤០នាទីយប់ឈានចូល ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១២ នៅចំណុច ផ្លូវលេខ ១៩៩ កែងផ្លូវលេខ ៣១០ ក្នុងសង្កាត់អូរឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

យោងតាមសាក្សីដែលបានឃើញហេតុការណ៍ខាងលើនេះ បាននិយាយរៀបរាប់ ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ គេបានរថយន្ត មួយគ្រឿងម៉ាកកាមរីឆ្លាម ពណ៌ស្ករ  បើកបរដោយយុវជន ម្នាក់ស្រវឹងជោក និងមានឌុបស្រីម្នាក់ថែមទៀតផង ។ ហើយរថយន្តកាមរីឆ្លាមនេះ បានបើកបរក្នុងទិសដៅពីត្បូង ទៅជើំង ដោយល្បឿនលឿន និងមិនបានបន្ថយល្បឿន ពេលបើកមកដល់ផ្លូវកែងឡើយ ។លុះមកដល់ចំណុចកើតហេតុ ខាងលើស្រាប់តែ មានរថយន្តមួយគ្រឿងទៀតជា រថយន្តតាក់ស៊ីម៉ែត្រ ដែលបើកបរក្នុងទិសដៅពី កើតទៅលិច នោះក៏ត្រូវរថយន្តកាមរីឆ្លាមបុក ចំពាក់កណ្តាល រថយន្តតាក់ស៊ីម៉ែត្រ ដែលបណ្តាលឲ្យរថយន្តតាកស៊ី ខ្ទាតពីចំណុច កើតហេតុជាង១០ម៉ែត្រ ជ្រុលទៅបោកផ្ទុក និងជញ្ជាំង លំនៅដ្ឋាន របស់ប្រជាពលរដ្ឋដែល នៅជិតនោះ និងបណ្តាលឲ្យបុរសម្នាក់ ជាម្ចាស់រថយន្តតាកស៊ីម៉ែត្រ រងរបួស បាក់ជើងម្ខាង។  ចំណែករថយន្តបង្កហេតុ ម៉ាកកាម៉ារីឆ្លាម ត្រូវរងការខូចខាតក្បាល ខាងមុខទាំងស្រុង។

បន្ទាប់ពីកើតហេតុអាជ្ញាធរ មូលដ្ឋាន និងមន្ត្រីនគរបាលចរាចរណ៍ ខណ្ឌចំការមន បានចុះមកដល់កន្លែងកើតហេតុ សហការ ជាមួយប៉ូលិសក្រុង ធ្វើការវាស់វែងរួចស្ទូច យករថយន្តទាំងពីរ គ្រឿងទៅរក្សាទុក នៅការិយាល័យចរាចរណ៍ ជើងគោក រាជធានីភ្នំពេញ រងចាំការដោះស្រាយនៅពេលក្រោយ។ ចំណែកបុរសរងគ្រោះត្រូវ បានគេបញ្ជូនទៅ ព្យាបាលរបួសនៅមន្ទីរពេទ្យ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ដោយ វាសនា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]