ភ្នំពេញ៖ ការរៀបចំការប្រកួត ជុំទី២ វគ្គជម្រុះពានរង្វាន់ ពិភពលោកឆ្នាំ ២០១៨ នៅប្រទេសរុស្ស៊ី ដែលប្រារព្ធឡើង នៅឯ ពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងរាជធានីភ្នំពេញ កាលពីយប់មិញ នេះ ពិតជាទទួលការ គាំទ្រ យ៉ាងច្រើន ពីសំណាក់ បងប្អូន ប្រជាពលរដ្ឋកម្ពុជា ខណៈដែល លេចលឺថា មានមនុស្សជាង ៥០,០០០ នាក់ បានចូលរួមទស្សនា ដោយផ្ទាល់ ។ 

យ៉ាងណាមិញ មុននឹង ការប្រកួតចាប់ផ្ដើម រវាង ក្រុមជម្រើសជាតិ នៃព្រះរាជា ណាចក្រកម្ពុជា និងក្រុមជម្រើសជាតិនៃ ប្រទេសសិង្ហបុរី យើងអាច សង្កេតឃើញថា អ្នកលេង ហ្វេសប៊ុកជាច្រើន ជាពិសេសយុវវ័យ នាំគ្នា បង្ហោះ រូបភាព សំបុត្រដែលពួកគេ បានទិញ ដើម្បីចូលរួមទស្សនា ដោយផ្ទាល់ នៅឯ ពហុកីឡដ្ឋានជាតិអូឡាំពិក អមដោយ សារ សប្បាយរីករាយ។ 




រូបភាពដកស្រង់ចេញពីហ្វេសប៊ុក

តែមុននេះបន្ដិច ក្រោយពីបញ្ចប់ការប្រកួត ស្រាប់តែ លេចរូបភាព រួមជាមួយនឹងសារ ពី អ្នកគាំទ្រ បាល់ទាត់ ដែលទិញសំបុត្រចូល ទស្សនា ការប្រកួតនេះ ដោយបង្ហាញពីការ ខកចិត្ដ ជាខ្លាំង និងធ្វើការ បង្ហោះឡើង នៅក្នុង បណ្ដាញសង្គមហ្វេសប៊ុក (ដូចរូបខាងក្រោម) ខណៈដែល អ្នកលេងហ្វេសប៊ុក ផ្សេងទៀត នាំគ្នា ចែកចាយពី រូបភាពទាំងនេះ ជាបន្ដបន្ទាប់ និងធ្វើការគាំទ្រដូចគ្នា ៖

ចុះប្រិយមិត្ដ ដែលបានចូលរួមទស្សនាការប្រកួតនេះ កាលពីយប់មិញ មានជួបប្រទះនូវបញ្ហា ដូចខាងលើដែរឬទេ?

កែសម្រួលដោយ៖ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]