ក្រុមហ៊ុន Nokia បានប្រាប់នូវលទ្ធិផលនៃការលក់របស់ខ្លួននូវត្រីមាសទី2 ឆ្នាំ 2012 បង្ហាញអោយឃើញថា នៅតែពិបាកមើល ព្រោះថាខាតទុនដល់ទៅ 1000 លានដុល្លា ពីចំណូល 9.21 ពាន់លានដុល្លា ។ យ៉ាងណាក៍ដោយតួលេខនេះ ក៍នៅតែល្អជាងត្រីមាសទី 1 របស់ឆ្នាំនេះ ដែលខាតទុនដល់ទៅ 1.6 ពាន់លានដុល្លាផងដែរ ។ លទ្ធិផលនៅក្នុងត្រីមាសចុងក្រោយស្ថិតក្នុងផលបូក ដោយចុងក្រោយនេះ ក្រុមហ៊ុន Nokia លក់ Lumia បានបន្ថែមឡើងចំនួន 4 លានគ្រឿង ធ្វើអោយផលបូកសរុបរួម Lumia នៅពេលនេះប្រមាណ 7 លានគ្រឿងហើយ ដោយសរុបរួមម៉ូដែលផ្សេងៗហើយនោះ ក្រុមហ៊ុន Nokia លក់បានទាំងអស់នោះគឺ 10.2 លានគ្រឿង ( 6.2 លានគ្រឿងជា Symbian + MeeGo ) ។ ស្ថានការរបស់ក្រុមហ៊ុន Nokia នៅអាមេរិកនៅពេលនេះ មានការលក់ធ្លាក់ចុះយ៉ាងខ្លាំង ដោយក្រុមហ៊ុន Nokia លក់បាន 600,000 គ្រឿងប៉ុណ្ណោះ ដែលពីមុនធ្លាប់លក់បានដល់ទៅ 1.5 លានគ្រឿង នៃត្រីមាសដូចគ្នានៅឆ្នាំមុន ។ នៅត្រីមាសដូចគ្នានេះផងដែរក្រុមហ៊ុន Apple លក់ iPhone បាន 30 លានគ្រឿង ចំណែកក្រុមហ៊ុន Samsung លក់បាន Smartphone 50 លានគ្រឿង ។
ប្រសិនបើលោកអ្នកចង់ដឹងពត៍មាន iPhone 5,Jailbreak ,Unlock iPhone ,ទ្រនាប់ជើងស៊ីម iPhone ,តម្លៃទូរស័ព្ទ ពត៍មានទូរស័ព្ទផ្សេងៗ ដែលមានការ Update ថ្មីៗនោះ សូមចុច Like ខ្ញុំបាទ ក្នុង Facebook នៅទីនេះ

ដកស្រង់ពី​ ៖ សុវណ្ណ២

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]