បរទេស៖ នាពេលថ្មីៗនេះ ក្រុមហ៊ុន Apple បានធ្វើការបង្ហាញជាផ្លូវការ នូវប្រព័ន្ធប្រតិបត្តិការ ថ្មីបំផុតរបស់ខ្លួនគឺ iOS 9 ដែលនឹងត្រូវបញ្ចេញនៅខែកក្កដាខាងមុខនេះ ដើម្បីអាចឲ្យ iPad និងប្រភេទទូរស័ព្ទ iPhone ធ្វើការទាញយក សំរាប់ Update បាន។

យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថាទៀតថា សម្រាប់អ្វីដែល រឹតតែពិសេស ទៀតនោះគឺ ប្រព័ន្ធប្រតិបត្តិការ iOS 9 នេះក៏អាចឲ្យ ទូរស័ព្ទប្រភេទ iPhone 4S និង iPad 2 ធ្វើការ Update បានផងដែរ បើទោះជា វាជាឧបករណ៍ដែល បានដាក់ចេញលក់ ជាច្រើនឆ្នាំ មកហើយក្តី ពោលគឺតាំង ពីឆ្នាំ២០១១ មកម្ល៉េះ។


ការប្រកាស ថ្ងៃដាក់ចេញ ឲ្យដំណើរការ នូវប្រព័ន្ធប្រតិបត្តិការ iOS 9 របស់ក្រុមហ៊ុន Apple

តែយ៉ាងណាមិញ វាក៏ត្រូវបាន គេកំពុងពិចារណា ដែរថាប្រព័ន្ធប្រតិបត្តិការ ថ្មីមួយនេះ អាចនឹងមាន ដំណើរការ ផ្នែកកម្មវិធីយឺតយ៉ាវ សម្រាប់ឧបករណ៍ ដែលចាស់ៗដូចជា iPhone 4S ជាដើមនេះ។

សម្រាប់លក្ខណៈពិសេស ផ្សេងៗទៀតដែល ភ្ជាប់មកជាមួយ នូវប្រព័ន្ធប្រតិបត្តិការ iOS 9 នេះគឺមានដូចជា បង្កើនសមត្ថភាព Siri បន្ថែមកម្មវិធីថ្មី ដែលផ្តល់ភាព រីករាយដល់ អ្នកប្រើប្រាស់ និងការបន្ថែម នូវទិសដៅ ដ៏ច្បាស់លាស់ នៅក្នុង Apple Maps សម្រាប់មធ្យោបាយ ដឹកជញ្ជូន ផ្សេងៗ ព្រមទាំងកម្មវិធី ល្អជាច្រើនទៀត ផងដែរ។ ទោះយ៉ាងណាក៏ដោយ ព័ត៌មានលំអិតបន្ថែម ក្រុមហ៊ុន Apple នឹងធ្វើការប្រកាស នៅពេលក្រោយ គឺនៅថ្ងៃដែល ប្រកាសដាក់ ឲ្យដំណើរការ iOS 9 ជាផ្លូវការ។

ទាំងនេះគឺជា ព័ត៌មានថ្មីមួយ សម្រាប់ប្រិយមិត្តដែល និយមប្រើប្រាស់ ផលិតផលរបស់ ក្រុមហ៊ុន Apple ហើយវាក៏ជា ដំណឹងល្អផងដែរ ចំពោះអ្នកដែល កំពុងប្រើប្រាស់ ទូរស័ព្ទ iPhone 4S និង iPad 2៕


ប្រភេទ iPhone និង iPad ដែលអាចធ្វើការ Update ប្រព័ន្ធប្រតិបត្តិការ iOS 9 បាន

ប្រភព៖ businessinsider

ដោយ៖ សុជាតិ

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]