ខេត្តបន្ទាយមានជ័យ៖ យុវជនម្នាក់ក្នុងចំណោម បក្ខពួក ០៤នាក់ ជាមុខសញ្ញាគប់ដំបូលផ្ទះ និងបំផ្លាញទ្រព្យសម្បត្តិ ប្រជាពលរដ្ឋពេលរាត្រីត្រូវ កងរាជអាវុធហត្ថ (អ.ហ) ចាប់ញាត់ទ្រុង កាលពីម៉ោង៧ យប់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១២ នៅចំនុចឡធ្យូង ភូមិបាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក ហម ម៉ុត មេបញ្ជាការ អ.ហ ក្រុងប៉ោយប៉ែត បានឲ្យដឹងនៅថ្ងៃទី២០ ខែកក្កដា នេះថា ជនសង្ស័យដែលកម្លាំង របស់លោកចាប់ខ្លួនមាន ឈ្មោះ សេង សាវី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅ ភូមិប្រជាធម្ម សង្កាត់/ក្រុងប៉ោយប៉ែត ដោយឡែកមិត្តភក្តិរបស់គេ ០៣នាក់ផ្សេងទៀត បានរត់គេច ខ្លួន ជនទាំងនេះគឺជា មុខសញ្ញា ដើរគប់ដំបូលផ្ទះ និងបំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋ ក្នុងភូមិពេលរាត្រីទៀតផង។

លោក ហម ម៉ុត បានឲ្យដឹងទៀតថា ការឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងបន្ទាប់ពីទទួល បានពាក្យបណ្តឹង របស់ជនរងគ្រោះម្នាក់ឈ្មោះ សៀ វិចិត្រ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ ក្នុងក្រុងខាងលើ បានប្តឹងឲ្យកម្លាំង អ.ហ ជួយអន្តរាគមន៍ ព្រោះមានក្រុមជនទំនើង៤នាក់ ដើរអុកឡុកក្នុងភូមិ ហើយបាន យកដុំថ្មគប់ដំបូលផ្ទះរបស់គាត់ ស្ទើរាល់រាត្រី រំខានដល់ការរស់នៅរបស់គាត់ គ្មានលស់ថ្ងៃ ក្រោយបើកការស្រាវជ្រាវ កម្លាំង អ.ហ ក៏ឃាត់ខ្លួនជនសង្ស័យ បានម្នាក់តែម្តង។

ក្រោយសួរនាំ នៅថ្ងៃទី២០ ខែកក្កដា នេះ ជនសង្ស័យត្រូវបានបញ្ជូន ទៅទីបញ្ជាការដ្ឋាន អ.ហ ខេត្តបន្ទាយមានជ័យ កសាងសំណុំរឿងបញ្ជូន ទៅតុលាការចាត់ការ បន្តតាមនិតីវិធីច្បាប់៕

www.dap-news.com

www.dap-news.com

ដោយ ៖ ប៊ុន សំណាង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]