ស្វីស៖ ប្រទេសរុស្ស៊ី និងកាតា អាចនឹងត្រូវដកហូតសិទ្ធិ ធ្វើជាម្ចាស់ផ្ទះ ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ ២០១៨ និង ២០២២ បើសិនជា មានភស្តុតាង នៃការស៊ីសំណូកណាមួយ ត្រូវបានគេរកឃើញ នេះបើយោងតាមសំដីរបស់លោក Domenico Scala ប្រធានសវនកររបស់ FIFA


លោក សេប ប្លាទ័រ ប្រមុខ FIFA ប្រគល់បាល់ជានិមិត្តរូប សិទ្ធធ្វើជាម្ចាស់ផ្ទះ ឲ្យលោកប្រធានាធិបតីពូទីន

“បើសិនជាមាន ភស្តុតាងបង្ហាញថា សិទ្ធធ្វើជាម្ចាស់ផ្ទះ World Cup របស់កាតា និងរុស្ស៊ី បានមកដោយសារតែ ទិញសន្លឹកឆ្នោតគាំទ្រ នោះសិទ្ធរបស់ពួកគេ នឹងត្រូវលុបចោលទៅវិញ” លោក Scala បានប្រាប់សារព័ត៌មានស្វីសយ៉ាងដូច្នេះ។ ទោះជាយ៉ាងណាក៏ដោយ ពេលនេះមិនទាន់មានភស្តុតាង បង្ហាញពីការសូកប៉ាន់ ត្រូវបានគេរកឃើញនៅឡើយទេ។

ការអត្ថាធិប្បាយ កើតឡើងក្រោយពី អង្គភាពបាល់ទាត់ពិភពលោកមួយនេះ ធ្លាក់ចូលក្នុងរឿងអាស្រូវពុករលួយ បន្ទាប់ពីមានមន្ត្រីរបស់ FIFA ចំនួន ៧រូប ត្រូវបានចាប់ខ្លួន នៅក្នុងទីក្រុង Zurich កាលពីថ្ងៃទី២៧ ខែឧសភា។ ពួកគេ ស្ថិតនៅក្នុងចំណោម ជនសង្ស័យទាំង ១៤នាក់ ដែលត្រូវចោទប្រកាន់ដោយ ព្រះរាជអាជ្ញាអាមេរិក ពីបទទទួលសំណូក។

ទាក់ទងនឹងបញ្ហានេះ ប្រទេសរុស្ស៊ី និងកាតា បានធ្វើការបដិសេធ ចំពោះភាពមិនប្រក្រតី របស់ពួកគេ ក្នុងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះ ពានរង្វាន់ពិភពលោក កាលពីពេលកន្លងទៅ៕


ប្រមុខសហព័ន្ធបាល់ទាត់ពិភពលោក ប្រកាសថារុស្ស៊ីគឺជាម្ចាស់ផ្ទះ World Cup ឆ្នាំ២០១៨


ប្រមុខសហព័ន្ធបាល់ទាត់ពិភពលោក ប្រកាសថាកាតាគឺជាម្ចាស់ផ្ទះ World Cup ឆ្នាំ២០២២

ប្រភព៖ បរទេស

ដោយ៖ រ័ត្ន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]