ភ្នំពេញ៖ ទីបំផុតទៅ កំពូលស្មាតហ្វូន Huawei P8 ដែលល្បីខ្ទរខ្ទារ ទាំងទ្វីបអឺរ៉ុប តំបន់អារ៉ាប់ និងទ្វីបអាស៊ី លើមុខងារ កាមេរ៉ាច្បាស់កម្រិត DSLR ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ អាចថត ជាប់ពន្លឺបាន និងបំពាក់ដោយ បច្ចេកវិទ្យាទំនើបចុងក្រោយ បំផុតជាមួយការ រចនារូបរាងដ៏ប្រណីត យកស្ទីលតាម បណ្ណាល័យ និងក្របសៀវភៅ សម័យបុរាណ បានមកដល់ ទីផ្សារកម្ពុជាហើយ។

បន្ទាប់ពីពិធីសម្ពោធជាសកលដ៏កក្រើកនៅទីក្រុងឡុងដ៏កាលពីខែមេសា និងពិធីសម្ពោធ គួរឲ្យភ្ញាក់ ផ្អើលប្រចាំ តំបន់អាស៊ីអាគ្នេយ៍នៅ ទីក្រុងបាងកកកាលពីចុងខែឧសភា រួចមក ក្រុមហ៊ុន Huawei បន្តនាំយកការ ភ្ញាក់ផ្អើល និងភាពច្នៃ ប្រឌិតរបស់ កំពូលស្មាតហ្វូន Huawei P8 របស់ខ្លួន មកបង្ហាញ នៅកម្ពុជា ដើម្បីបង្អួតពីគុណសម្បត្តិ និងអត្ថប្រយោជន៍ យ៉ាងច្រើនសម្បូរ បែបទាំងផ្នែក ទំនាក់ទំនង ការងារប្រចាំថ្ងៃ និងការកម្សាន្ត ទៅកាន់អ្នកគាំទ្រ អាជីវករ និងអ្នកសារព័ត៌មាន។

ពិធីសម្ពោធ និងហ្វឹកហ្វឺនអាជីវករអំពីលក្ខណៈពិសេសរបស់ កំពូលស្មាតហ្វូនស៊េរីចុងក្រោយបំផុត Huawei P8 ត្រូវបានធ្វើឡើងនៅថ្ងៃទី 06 ខែមិថុនា ឆ្នាំ 2015 នៅភោជនីយដ្ឋាន ទន្លេបាសាក់ II  ដោយមានការ ចូលរួមពី កំពូល តារាចម្រៀង មាស សុខសោភា ឯកអគ្គរាជ ទូតសុឆន្ទៈ របស់ទូរស័ព្ទ Huawei ប្រចាំប្រទេសកម្ពុជា ពិធីករពិធីការីនី តារាចម្រៀងទើបនឹងរះថ្មី តារាបង្ហាញម៉ូត ដែលមាន ប្រជាប្រិយភាព អ្នកតំណាងក្រុមហ៊ុន Huawei  អ្នកគាំទ្រ ផលិតផល Huawei អាជីវករ អ្នកថតរូប អាជីពដ៏ល្បី និងអ្នកសារព័ត៌មានជាដើម។ 

គួរបញ្ជាក់ថា នៅក្នុងពិធីសម្ពោធនេះ ក៏មានកម្មវិធីពិសេសជាច្រើនដូចជា ការសម្តែង និងច្រៀងចំរៀងល្បីៗ ពីសំណាក់កំពូល តារាចម្រៀងមាស សុខសោភា ការបង្ហាញម៉ូដែល ទូរស័ព្ទ Huawei ស៊េរីថ្មីៗ ដោយតារា បង្ហាញម៉ូតល្បីៗ វគ្គបណ្តុះបណ្ដាល ស្តីពីអត្ថប្រយោជន៍ និងការប្រើប្រាស់ កំពូលស្មាតហ្វូន P8 ឲ្យអស់ពីលទ្ធភាព និងយុទ្ធសាស្រ្តក្នុងការ លក់សម្រាប់អាជីវករ ការថតរូប ចលនាពន្លឺលេងកម្សាន្ត ជាមួយ Huawei P8 ការឆ្លើយសំណួរ យករង្វាន់ និងការទទួល ទានអាហារពេលល្ងាច ដ៏ឆ្ងាញ់ពិសា។



លោក ល៉ីវ ស៊ីយ៉ាង (ហៅ ជេសុន) អគ្គនាយកផ្នែកលក់ប្រចាំក្រុមហ៊ុន Huawei ប្រទេសកម្ពុជា មានប្រសាសន៍ថា៖ “តាមរបាយការណ៍ថ្មី យើងអាចបញ្ជាក់បានថា ការនាំចេញ ស្មាតហ្វូនក្នុង ឆ្នាំ 2015 ក្នុងតំបន់ អាស៊ីអាគ្នេយ៍ កើនឡើង 120% បើធៀបទៅនឹងឆ្នាំមុន ហើយទីផ្សារ ប្រទេសកម្ពុជា គឺជាទីផ្សារ ដែលមានអ្នកប្រើប្រាស់ផលិតផល ស៊េរីខ្ពស់ច្រើន ជាងគេមួយ នៅអាស៊ីអាគ្នេយ៍។  យើងខ្ញុំរំពឹងថា នឹងលក់ Huawei ស៊េរី P8 ឲ្យបាន 10 លានគ្រឿង ទូទាំងពិភពលោក”។

កញ្ញា ខៀវ សាន់សាណា ដែលជាពិធីការនីដ៏ល្បីនៅព្រះរាជាណាចក្រកម្ពុជា សម្ដែងភាព រីករាយជាខ្លាំង ជាមួយកាមេរ៉ាថត ជាប់ចលនាពន្លឺរបស់ Huawei P8 ដែលមានមុខ ងារ 4 យ៉ាងគឺ Light Trails, Silky Water, Star Track និង Light Graffiti។ ពិធីការនីដ៏ល្បី ស្អាត ក្មេងជាងវ័យ និងពូកែ វោហាស័ព្ទ គឺពិធីការនី សាណា ដែលបានអញ្ជើញ ចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីសម្ពោធ ដ៏ធំប្រចាំតំបន់នៅទី ក្រុងបាងកក កាលពីថ្ងៃទី 28 ខែឧសភា បានឲ្យដឹង ថា “ខ្ញុំមានអារម្មណ៍ថា អស្ចារ្យមែនទែន ដែលមាន ស្មាតហ្វូនអាច ធ្វើរឿងបែបនេះបាន។ ខ្ញុំអាចថត ជាប់ចលនា ពន្លឺដោយគ្រាន់ តែយកពិល ឬរបស់ដែលមាន ពន្លឺមកគូសនៅក្នុងខ្យល់ រួចថតរូបចលនា នោះជាមួយមុខងារ Light Painting របស់ Huawei P8។ ខ្ញុំអាចថត សកម្មភាពក្នុងពេលរាត្រី ប្រកបដោយភាព ច្នៃប្រឌិតថ្មីប្លែកពីគេ ហើយខ្ញុំគិតថាវា ពិតជាអស្ចារ្យ រួមទាំងកម្រាស់ស្ដើង ស្រាល មាំដែល តួទាំងមូលស្រោប ដោយលោហៈធាតុ គឺពិតជា ជម្រើសក្នុងក្ដីសុបិន។ 

ចំណែក លោក សិទ្ធិគុណ អ្នកថតរូបអាជីពក្នុងស្រុកដ៏ល្បីម្នាក់ មានការភ្ញាក់ផ្អើលជាខ្លាំង ជាមួយនឹង សមត្ថភាពកាមេរ៉ាកម្រិត DSLR របស់ Huawei P8។ លោក សិទ្ធិគុណ បានរៀបរាប់ថា៖ “គុណភាពរូបថត ដែលខ្ញុំប្រើ Huawei P8 ថតនៅពេលយប់ គឺពិតជាអាច ប្រៀបធៀបជាមួយរូបថត ដែលថតដោយប្រើ Professional Lens Reflex Camera។ ខ្ញុំអាចប្រើ Huawei P8 បម្រើការងារ ថតរូបអាជីព របស់ខ្ញុំមួយចំនួនបាន។ លើសពីនេះទៅ ទៀត ជាមួយ Huawei P8 ខ្ញុំអាចថតរូប ច្បាស់ក្នុងទីងងឹត ដោយសារតែ Flash របស់ P8 មានពីរពណ៌ គឺពណ៌ស និងពណ៌ពងមាន់ ដែលធ្វើឲ្យរូប ភាពមាន លក្ខណៈដូចធម្មជាតិ”។




Huawei P8 មានលក់ក្នុងទីផ្សារកម្ពុជាហើយក្នុងតម្លៃប្រហែល $479 សម្រាប់ពណ៌ Titanium Grey និង $599 សម្រាប់ ពណ៌Mystic Champagne (មាស) ចំណែក Huawei P8 Max មានតម្លៃប្រហែល $629 ប៉ុន្តែ Huawei P8 Max និង Huawei P8 ពណ៌មាសនឹងចេញ លក់នៅ ចុងខែមិថុនា ឬដើមខែកក្កដា ខាងមុខ។ រាល់ការជាវ Huawei P8 ក្រុមហ៊ុន Huawei នឹងផ្ដល់ជូនការធានា រយៈពេលមួយឆ្នាំ ព្រមទាំង សេវាជួសជុល VIP មានន័យថាក្រុមហ៊ុននឹងធ្វើការ ជួលជុសជូន អតិថិជន ឲ្យហើយក្នុងរយៈ ពេលតែមួយ ម៉ោងប៉ុណ្ណោះ។ ចំពោះទូរស័ព្ទដែល ទិញក្នុងរយៈ មិនលើសពី 7 ថ្ងៃ ដែលមិនអាច ជួសជុលបាន ក្រុមហ៊ុននឹងប្ដូរ ទូរស័ព្ទថ្មីជូនភ្លាម។

គួររម្លឹកថា ស្តុករបស់ Huawei P8 នៅប្រទេសកម្ពុជាគឺមានកំណត់ជាមួយការ ផ្ដល់ជូន ពិសេសអស្ចារ្យទាំងតម្លៃ និងកាដូភ្លាមៗ ដូចជាស្រោមអូរីជីណល (តម្លៃប្រមាណ $30) និងឧបករណ៍ បំពងសំឡេងឥតខ្សែ (តម្លៃប្រមាណ $20) ជាសរុបអតិថិជន ចំណេញប្រមាណ $50 បន្ថែម។ មិនត្រឹមតែ ប៉ុណ្ណោះរាល់ ការទិញ Huawei P8 និង ទូរស័ព្ទ Huawei ប្រភេទ 4G LTE គ្រប់ប្រភេទ អតិថិជននឹងទទួល បានកញ្ចប់ ប្រូម៉ូសិនពិសេស Free ស៊ីម Smart និងទឹក ប្រាក់ក្នុងប្រព័ន្ធ 120 USD ក្រៅប្រព័ន្ធ 5 USD  និងប្រើប្រាស់អ៊ីនធើណេត ពេញមួយឆ្នាំ ឬស្មើនឹង 48,000 MB (4,000 MB ក្នុង 1 ខែ សម្រាប់រយៈពេល 12 ខែ) ។ 

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងផលិតផលថ្មីៗ ប្រូម៉ូសិន និងកម្មវិធីពេសេៗរបស់ Huawei សូមចូលទៅកាន់៖ www.facebook.com/HuaweiDeviceCambodia

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា