តើនរណាម្នាក់ ដែលមិនចង់ បង្កើតរូបភាព ប្លែកៗរបស់ខ្លួន ជាមួយនឹង បច្ចេកវិទ្យាថ្មីនៅក្នុង ទូរស័ព្ទនោះ? ជាមួយនឹង កម្មវិធី ជាច្រើន ដែលអ្នកអាច តុបតែងមុខ និងបង្កើតទៅជា រូបរាងផ្សេងៗ ដែលមើលទៅសឹង តែជាមិនជឿថា ជាកែច្នៃនោះ នោះអ្នកនឹងអាច រកបាន នៅក្នុងប្រភេទ ទូរស័ព្ទដៃ  Lumia។

រូបភាពទី១៖ កម្មវិធី Beardify – Grow a Beard ៖ (មិនគិតប្រាក់) នាពេលនេះ លោកអ្នក អាចផ្លាស់ប្ដូរ មុខមាត់ តាមរយៈ ការដាក់ ពុកចង្ការ និងស្ទាយសក់ ជាច្រើន ប្រភេទ។ 

រូបភាពទី២៖ កម្មវិធី Oldify – Face your Old Age ៖ (៩៩សេន) តើអ្នកធ្លាប់ស្រមើស្រមៃ ថាមុខអ្នកនឹង ទៅជាយ៉ាងណា នៅពេលដែល អ្នកមានអាយុ ២០ឆ្នាំ? ៤០ឆ្នាំ? ៦០ឆ្នាំ? ដែរឬ ទេ? សម្រាប់ កម្មវិធីមួយនេះ នឹងជួយកែប្រែរូបភាព selfie របស់អ្នក ក្រោយពីអ្នក ជ្រើសរើសអាយុ ដែលអ្នកចង់ឃើញនា ថ្ងៃអនាគត។

រូបភាពទី៣៖ កម្មវិធី Fatify – Get Fat ៖ (មិនគិតប្រាក់) សម្រាប់កម្មវិធីនេះ ដូចជា ប្លែកបន្ដិច ដោយសារតែ លោកអ្នកអាច បន្ថែមទំងន់ទៅលើ ខ្លួនប្រាណ មុខមាត់ រហូតដល់ ៣០០ គ.ក ឯណោះ។ បើសិនជាចង់ដឹងថា ស្រស់ស្អាត ឬមានរូបរាង បែបណា នៅពេលដែល លោកអ្នកធាត់ លោកអ្នកអាច សាកល្បងប្រើ កម្មវិធីនេះបាន។


កម្មវិធី Magic Mirror (ខាងឆ្វេង) ,កម្មវិធី Perfect365 (កណ្ដាល) និង កម្មវិធី Lumia Selfie (ខាងស្ដាំ)

កម្មវិធី StylEyez ៖ (១.៩៩ ដុល្លារ) លោកអ្នក អាចធ្វើការផ្លាស់ប្ដូរពណ៌ភ្នែក តាមរយៈកម្មវិធីនេះ និងបើសិនជា អ្នកមិនដឹងថា មួយណា សាកសម នោះកម្មវិធីនេះ នឹងអាចជួយ ជ្រើសរើស ឲ្យលោកអ្នកផងដែរ។

កម្មវិធី Magic Mirror៖ (២.៤៩ ដុល្លារ) ជាការកែច្នៃសម្រាប់ បុរសនិង នារី ដែលកម្មវិធីនេះ នឹងអនុញ្ញាត ឲ្យលោកអ្នកសាកល្បង នឹងម៉ូត និងពណ៌ សក់  ថ្មី មុននឹង អ្នកសម្រេចចិត្ដ ទៅហាង កាត់សក់។ 

កម្មវិធី Perfect365 ៖ (មិនគិតប្រាក់) ជាកម្មវិធីមួយដែល លោកអ្នក អាចបន្ថែម ពណ៌ទៅលើស្បែក មុខ ដែលមើលទៅកាន់ តែម៉ត់ខៃ ជាមួយនឹង ការបន្ថែម ពណ៌ក្រែម។

កម្មវិធី Lumia Selfie៖ (មិនគិតប្រាក់) សាកល្បងការថតរូប ដោយប្រើ កម្មវិធី Lumia Selfie នេះ ដែលអ្នកអាច បន្ថែមនូវ ផ្ទាំងរូបភាព សខ្មៅ ឬ ជាគម្របទស្សនាវដ្ដី ខណៈដែល កម្មវិធីនេះ នឹងអាចជួយ បន្ថែមសម្រស់ ផ្ទៃមុខ និងកែវភ្នែក កាន់តែស្រស់ស្អាត មួយកម្រិតទៀត។

ដោយ៖ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]