ខេត្ត​​កំពង់ធំ ៖ ​ដោយ​អនុ​វត្ត​​តាម​ដីកា​របស់​តុលា​ការ​​បុរស​ម្នាក់​ត្រូវ​បា​ន​កម្លាំង​ សមត្ថ​កិច្ច​នគរ​បាល​​ស្រុក​កំពង់​ស្វាយ ចាប់​ខ្លួន​កាល​ពី​ថ្ងៃទី​១៩ កក្កដា ២០១២ ​បន្ទាប់​ពី​មាន​​ជាប់​ពាក់​ព័ន្ធ​​ករណី​ប្លន់​ប្រដាប់​អាវុធ​កាល​ពី​ឆ្នាំ​ ១៩៩៥ ។

តាម​​ដីកា​របស់​លោកចៅ​ក្រម​សាលា​ដំបូង​ខេត្ត​កំពង់​ធំ ​ឯម ​គឹម​អេង ​លេខ​១០០​ចុះ​ថ្ងៃទី​២៩ វិច្ឆិកា ​ឆ្នាំ​១៩៩៥ ​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​បុរស​ឈ្មោះ​សៀន សំ ​អាយុ​២៨​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​នី​​ពេជ.ក ឃុំ​និពេជ ​ស្រុក​កំពង់​ស្វាយ ​និង​បក្ស​ពួក​​ពី​បទ​​​ប្លន់​ប្រដាប់​អាវុធ​​យក​ទ្រព្យ​សម្បត្តិ​​ប្រជា​ពល ​រដ្ឋ​​ នៅ​ចំណុច​ភូមិ​តា​រាម ឃុំ​ត្បែង​ ស្រុក​​កំពង់​ស្វាយ ​កាល​ពីថ្ងៃទី​២៦ ឧសភា ឆ្នាំ​១៩៩៥ ។ ជន​សង្ស័យ​ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​សាលា​ដំបូង​ខេត្ត​ហើយ ។ ដោយ​ឡែក​​ពាក់​ព័ន្ធ​ករណី​ប្លន់​នោះ​ពុំ​មាន​​ប្រភព​ណា​មួយ​បញ្ជាក់​​បាន​ ឡើយ​​ ព្រោះ​​ជា​រឿង​កាល​ពី​១៦​ឆ្នាំ​មុន ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]