ខេត្ត​កំពង់ឆ្នាំង ៖ ដោយ​​ភាព​​ប្រចណ្ឌ​​ហួស​ហេតុ​ពេក​បុរស​ជា​ប្តី​​បាន​កាប់​​ប្រពន្ធ​​មួយ​ ពូថៅ​​ចំ​កណ្តាល​​ក្បាល​​បណ្តាល​ឱ្យ​​រង​របួស​ជា​ទម្ងន់​ ហើយ​​ត្រូវ​បាន​ក្រុម​គ្រួសារ​​ដឹក​ទៅ​សង្គ្រោះ​​នៅ​មណ្ឌល​​សុខ​ភាព​ស្រុក​ ដេរ​១៥​ថ្នេរ ​ចំណែក​បុរស​​ជា​ប្តី​​បាន​រត់​គេច​ខ្លួន​បាត់​តែ​ម្តង ។ ហេតុ​ការណ៍​​​​នេះ​​បាន​​កើត​ឡើង​កាល​ពីវេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​​១៩ កក្កដា ​នៅ​ផ្ទះ​ ក្នុង​ភូមិ​ជាង​ហ្លួង ឃុំ​ពន្លៃ ​ស្រុក​បរិបូណ៍ ។

​យោង​តាម​សម្តី​​ស្ត្រី​​ជា​ប្រពន្ធ​ដែល​ជា​ជន​ រងគ្រោះ​បាន​​និយាយ​ថា រូប​គាត់​​មាន​ឈ្មោះ​​ឈឹម សូត អាយុ​​៤០​ឆ្នាំ ​ប្តី​មាន​ឈ្មោះ​ឆាយ ឆូយ អាយុ​៤១​ឆ្នាំ មាន​កូន​២​នាក់ ។ ​ស្ត្រី​រូប​នោះ​​បាន​បន្ត​ថា នៅ​មុន​ពេល​កើត​ហេតុ​​មួយ​ថ្ងៃ​រូប​គាត់​ និង​ប្តី​​បាន​ឈ្លោះ​ប្រកែក​គ្នា​ ព្រោះ​តែ​​រឿង​ប្តី​ប្រចណ្ឌ​​នឹង​គាត់ ។ ​ពេល​ឈ្លោះ​គ្នា​នោះ​ប្តីបាន​គំរាម​​ថា «យប់​នេះ អញ​នឹង​កាប់​នាង​ឯង​សម្លាប់​ចោល» ។ ដោយ​​ភ័យ​ខ្លាច​​ប្តី​សម្លាប់​​រូប​គាត់​​បាន​ទៅ​ដេក​​នៅ​ផ្ទះ​​កូន​មួយ​យប់ លុះ​ព្រឹក​ឡើង​ត្រឡប់​មក​ផ្ទះវិញ ក៏​ត្រូវ​ប្តី​យក​ពូថៅ​​មក​កាប់​ចំ​កណ្តាល​​ក្បាល ​បណ្តាល​​ឱ្យ​​ឈាម​ហូរ​ស្រោច​ខ្លួន។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]