ខេត្ត​ប៉ៃលិន​ ៖ នារីវ័យក្មេងម្នាក់ឈ្មោះ​សឿន ស៊ីណាត អាយុ១៨ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិ​ព្រៃវែង ឃុំសំរោង ស្រុកពួក ខេត្តសៀមរាប ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរតាវ៉ៅ ចាប់ឃាត់ខ្លួនបញ្ជូនទៅកាន់ស្នងការដ្ឋាន​នគរ​បាល​ខេត្ត ខណៈ​ដែលស្រ្តីរូប​នេះក្លែង​ខ្លួន​ធ្វើជា​មនុស្ស​គ​​ដាក់​ថ្នាំ​សណ្តំ​ទៅ​លើ​ ក្មេង​ស្រីម្នាក់​នៅ​ភូមិ​​អូរ​ប្រើស ​​សង្កាត់​អូរ​តាវ៉ៅ ​កាលពី​វេលា​ម៉ោង​៧​និង​​២០​នាទី​យប់​ថ្ងៃទី​១៩ កក្កដា ២០១២ ។

ក្មេង​ស្រី​រងគ្រោះ​​ឈ្មោះ​យោ ​សុផានី អាយុ​១៦​ឆ្នាំ ​រស់​នៅភូមិ​កើត​ហេតុ​ខាងលើ ។ 

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]