សឹង្ហបុរី៖ មុននេះបន្តិច ក្រុមកីឡាករ ខាងផ្នែក កីឡាសីប៉ាក់តាក្រ (ក្នុងវិញ្ញាសា សីឈីនឡូន) របស់ព្រះរាជាណាចក្រ កម្ពុជា បានយកឈ្នះ នៅក្នុងការប្រកួត វគ្គផ្តាច់ព្រ័ត្រ និងអាចរកបាន នូវមេដាយមាស ដំបូងបំផុត ក្នុងព្រឹត្តការណ៍ កីឡាស៊ីហ្គេម ឆ្នាំ២០១៥ នៅប្រទេសសឹង្ហបុរី។

ប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមកីឡាករ សីប៉ាក់តាក្រ របស់ប្រទេសកម្ពុជា បានយកជ័យជំនះ ទៅលើក្រុមកីឡាករ របស់ប្រទេស ឡាវ នៅក្នុងវគ្គផ្តាច់ព្រ័ត្រ ដែលទើបនឹងបញ្ចប់ ក្នុងលទ្ធផល ៣០៨ ទល់នឹង ២៩៩ និងទទួលបានមេដាយមាស សម្រាប់វិញ្ញាសា ផ្នែកកីឡាមួយនេះ។

នេះគឺជា មេដាយមាស ដំបូងបំផុត ដែលព្រះរាជាណាចក្រកម្ពុជា ទទួលបាន ហើយកម្ពុជា នៅតែបន្ត ដណ្តើមយកមេដាយ ជូនជាតិ លើវិញ្ញាសា កីឡាប្រភេទផ្សេងៗទៀត ផងដែរ ក្នុងព្រឹត្តការណ៍ ស៊ីហ្គេម ឆ្នាំ២០១៥នេះ។


លទ្ធផលជាផ្លូវការ ដែលបង្ហាញថា ក្រុមកីឡាករ របស់ ព្រះរាជាណាចក្រ កម្ពុជា ទទួលបានមេដាយមាស

គួរបញ្ជាក់ផងដែរថា សម្រាប់មេដាយមាស ដំបូងបំផុតនេះ ក៏ត្រូវបាន ចូលរួមអបអរសាទរ ពីសំណាក់ប្រជាជន កម្ពុជា ជាច្រើន ជាពិសេស គឺអ្នកដែលនិយម ប្រើប្រាស់បណ្តាញសង្គម ហ្វេសប៊ុក ផ្ទាល់តែម្តង ដែលពួកគេ បានចែករំលែក បញ្ចេញមតិ និងកោតសរសើរ ដោយក្តីរីករាយបំផុត៕

ទិដ្ឋភាពរួម នៃសកម្មភាពប្រកួត កីឡាសីប៉ាក់តាក្រ នៅស៊ីហ្គេម ឆ្នាំ២០១៥៖







ប្រភព៖ បរទេស

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]