ខេត្ត​កំពង់​ឆ្នាំង ៖ យុវជន​​ម្នាក់​បាន​ស្លាប់​​ បន្ទាប់​ពី​​ក្រុម​គ្រួសារ​​ដឹក​ទៅ​សង្គ្រោះ​​នៅ​មន្ទីរ​​ពេទ្យ​ខេត្ត​​បាន​ បន្តិច​​​ក្រោយ​ពីត្រូវ​ឪពុក​ចុង​វាយ​១​​ខ្នង​ពូថៅ​​ចំ​ក្បាល​​កាល​ពីវេលា​ ម៉ោង​៤​និង​២០​នាទី​​ល្ងាច​ថ្ងៃទី​១៩ ​កក្កដា ​នៅ​ក្នុង​​ភូមិ​ឯលិច ឃុំ​ច្រណូក ​ស្រុក​កំពង់​​លែង ខណៈ​​យុវ​ជន​រូប​នោះ​​ត្រឡប់​​មក​ពី​ផឹក​​ស្រវឹង​វិញ​ឃើញ​ឪពុក​ម្តាយ​​ទាស់​ គ្នា​​ក៏​ចូល​ទៅ​ឃាត់​ ។

លោកប៉ាល់ ​ជឿន អធិការ​ស្រុក​កំពង់​លែង ​បាន​និយាយថា ​យុវជន​​​រង​គ្រោះ​មាន​ឈ្មោះ​​ទិត្យ កំសត់ អាយុ​២៣ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​-ឃុំ​​កើត​ហេតុ ចំណែក​​ឪពុក​​ចុង​ជា​ជន​ដៃ​​ដល់​​ឈ្មោះ​ទុប ​ទិត្យ អាយុ​៤៣​ឆ្នាំ ។ ក្រោយ​ពេល​កើត​ហេតុ​​ ភ្លាមៗ​​​នោះ​មន្ត្រី​​ប៉ូលិស​បាន​ឃាត់​ខ្លួន​ឪពុក​​ចុង​ជា​​ជន​ដៃ​​ដល់ ដើម្បី​​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលា​ការ​ ដើម្បី​ចាត់​ការ​តាម​នីតិ​វិធី​ ។

ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]