នៅក្នុងពិធី Worldwide Partner Conference ឯ Toronto លោក Steve Ballmer, CEO Microsoft បានប្រកាសថាឆ្នាំនេះគឺជាឆ្នាំសំខាន់ជាទីបំផុតរបស់ Microsoft ហើយបានផ្តល់បទសំភាសន៍ជាមួយ CRN នៅក្នុងពិធីនោះថា “យើងមិនទុកកន្លែងទំនេរណាៗ អោយក្រុមហ៊ុន Apple ឡើយ” Steve Ballmer បានបញ្ជាក់ថាយើងមានប្រៀបនៅក្នុងការផលិត , ការចាត់ចែងក្រុមហ៊ុន ហើយនឹងសមត្ថភាពរបស់យើងគឺ Microsoft មានលើសជាង ល្អជាង Apple ។ ចំណុចសំខាន់របស់ Microsoft ប្រាកដជា Surface ដែលប្រកាសបង្ហាញខ្លួន មិនអន់ប៉ុន្មាននោះទេកាលពីមុននេះកន្លងមក ធ្វើអោយមានអ្នកគិតថា Smartphone យីហោរបស់ Microsoft បង្ហាញខ្លួននៅថ្ងៃណាមួយក៍អាចថាបាន ។ Steve BallmerBallmer បានប្រាប់ថា “ខណះនេះយើងប្រឹងប្រែងធ្វើ Surface ប៉ុណ្ណោះ យើងមានដៃគូរយ៉ាងល្អនោះគឺ Nokia ហើយមិនទាន់មានគំនិតធ្វើ SmartPhone នៅឡើយទេនៅពេលនេះ” ។ នរណាថាមនុស្សយើងផ្លាស់ចិត្ត មិនបាននៅពេលក្រោយ ។

ដកស្រង់ពី ៖ សុវណ្ណ២

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]