ស្រ្តីម្នាក់ត្រូវបានសាធារណៈជនជាច្រើន ចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែគាត់បានកែច្នៃយក បាវមកធ្វើជាសំលៀកបំពាក់ហើយ ដើរនៅតាមផ្លូវសាធារណៈយ៉ាងរំភើយទៀតផង។

តាមប្រភពព័ត៌មានបានអោយដឹងថា ស្រ្តីម្នាក់មាននាមត្រកូល Chen មកពីខេត្ត Shaanxi ប្រទេសចិន បានយកបាវដាក់ម្សៅនំប៉័ង កែច្នៃទៅជាសំលៀកបំពាក់ ហើយត្រូវបានគេឃើញគាត់នៅឯ សួនច្បារមួយដោយមាន មនុស្សម្នារជាច្រើនចោមរោមមើលរូបគាត់ ក្នុងក្តីងឿងឆ្ងល់យ៉ាងខ្លាំង។ គួរបញ្ជាក់ផងដែរថា គាត់ថែមទាំងបានប្រាប់អ្នកយកព័ត៌មាន ក៏ដូចជាសាធារណៈជនទាំងអស់ ថាគាត់កែច្នៃសំលៀកបំពាក់បែបនេះគឺ ដោយសារតែគាត់ចង់អោយ ពិភពលោកគ្មានការរើសអើងរវាង អ្នកមាននិង អ្នកក្រ ទៀតផង។

ដោយ ​៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]