សិង្ហបុរី៖ គ្រូបង្វឹកក្រុមបាល់ទាត់ ជម្រើសជាតិកម្ពុជា លោក Lee Tae Hoon បានដាស់តឿន កូនក្រុម របស់គាត់ថា ត្រូវតែខិតខំ ប្រឹងប្រែងលេង ឲ្យកាន់តែល្អ ថែមទៀត បើសិនជាពួកគេ ចង់នាំកម្ពុជា ឆ្ពោះទៅកាន់ វគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្ត ជាលើកដំបូង នៅក្នុងព្រឹត្តិការណ៍ កីឡាស៊ីហ្គេម លើទី២៨ ក្នុងឆ្នាំ២០១៥នេះ។


គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាលោក Lee Tae Hoon

ក្រុមជម្រើសជាតិ អាយុក្រោយ ២៣ឆ្នាំ របស់កម្ពុជា រកបាន៣ ពិន្ទុ ក្នុងការប្រកួត លើកទី១ របស់ខ្លួន បន្ទាប់ពីបាន បំបាក់ក្រុមជម្រើសជាតិ ហ្វីលីពីន ក្នុងលទ្ធផល ៣ ទល់នឹង១ នៅកីឡដ្ឋាន Jalan Besar ក្នុងប្រទេសសិង្ហបុរី។

ក្នុងកិច្ចសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាន នៅក្រោយចប់ការប្រកួត គ្រូបង្វឹកជនជាតិកូរ៉េ ខាងត្បូងរូបនេះ បានប្រាប់ថា គាត់ពិតជា រីករាយចំពោះ លទ្ធផលឈ្នះ របស់ក្រុម ក៏ប៉ុន្តែទំរង់លេង របស់កីឡាករ កម្ពុជា នៅមានចំនុចខ្វះខាត ច្រើនទៀត ដែលត្រូវកែប្រែ។

ពួកយើងមានកំហុសឆ្គង ច្រើនត្រង់តំបន់ការពារ។ ពិតណាស់ថា យើងផ្តោតទៅលើ ការឈានទៅកាន់ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ត ជាលើកដំបូង ប៉ុន្តែបើសិនជា ពួកយើង អាចកាត់បន្ថយ កំហុសទាំងនោះ យើងនឹងធ្វើបាន កាន់តែល្អ ថែមទៀត។ គ្រប់ការប្រកួត ទាំងអស់សុទ្ធតែ ទាមទារឲ្យមាន ការប្រកួតប្រជែងខ្ពស់។

សំរាប់កីឡាករ ចាន់ វឌ្ឍនាកា វិញ គាត់មិនទាន់ជា ពីរបួស ១០០ ភាគរយ នៅឡើយទេ ដូច្នេះយើងនឹងផ្តល់ ពេលវេលាឲ្យគាត់ បានលេង កាន់តែច្រើន ថែមទៀត សំរាប់ប្រកួតក្រោយLee បានថ្លែងប្រាប់ អ្នកសារព័ត៌មាន យ៉ាងដូច្នេះ។

គួរបញ្ចាក់ផងដែរថា កម្ពុជាបច្ចុប្បន្ន ឈរនៅចំណាត់ថ្នាក់ លេខ២ ជាបណ្តោះអាសន្ន ក្នុងពូល A ហើយប្រកួតបន្ទាប់ ក្រុមដែលមានរហស្សនាមថា អ្នកចំបាំងក្រុងអង្គរ (Angkor Warrior) មួយនេះ នឹងត្រូវប៉ះជាមួយ ក្រុមជម្រើសជាតិ ឥណ្ឌូនេស៊ី នៅថ្ងៃស្អែក វេលាម៉ោង ៧និង៣០នាទីយប់ ម៉ោង នៅកម្ពុជា៕


កីឡាករចាន់ វឌ្ឍនាកា សំដែងការរីករាយជាមួយ មិត្តរួមក្រុមក្រោយស៊ុតបញ្ចូលទី


កីឡាករវឌ្ឍនាកា និងអ៊ុល រ៉ាវី របស់កម្ពុជា


កីឡាករ កែវ សុខផេង សំដែងការរីករាយ ក្រោយស៊ុតគ្រាប់ទី២ ឲ្យកម្ពុជាបានសំរេច

វីដេអូ កម្ពុជា យកឈ្នះ ហ្វីលីពីន ៣ទល់នឹង ០ កាលពីប្រកួតទី១៖

ប្រភព៖ AseanFootball & Wiki

ដោយ៖ រ័ត្ន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចាន់ វឌ្ឍនាកា