តើអ្នកដឹងទេថា អាកាសយានិក ធ្វើការនៅលើស្ថានីយ៍អវកាស អាចមើលឃើញព្រះអាទិត្យរះ១៦ដង និងលិច១៦ដង ជារៀងរាល់ថ្ងៃឬទេ? ហើយ តើអ្នកក៏ចង់ដឹងរឿងរ៉ាវ ដ៏គួរឲ្យចាប់អារម្មណ៍ ចម្លែកៗជាច្រើនទៀត ដែលកំពុងកើតមានលើភពផែនដី និងនៅលើអវកាសមែនឬទេ?

ដូច្នេះអ្នកអាច តាមដានរឿងរ៉ាវពិតៗទាំងនោះ ជាមួយកម្មវិធី Discovery News ដែលអាចទាញយក ដោយមិនគិតថ្លៃ  នៅលើទូរសព្ទ Lumia របស់អ្នកបានងាយស្រួល។

-  អាចមើលប៉ុស្តិ៍ Discovery Channel  នៅលើទូរសព្ទ Lumia របស់អ្នក៖

មិនចាំបាច់ មើលក្នុងទូរទស្សន៍ខ្សែកាប ក៏អ្នកអាចតាមដាន និងស្វែងយល់ពីកម្មវិធីជាច្រើន របស់ប៉ុស្តិ៍ Discovery Channel ជាមួយកម្មវិធី  Discovery News ដែលមាននៅលើទូរសព្ទស្មាតហ្វូន Lumia បានដែរ។ តាមរយៈកម្មវិធី  Discovery News នេះអ្នកអាច ទស្សនាតាមដាន ព័ត៌មានផ្សេងៗ ទស្សនាវីដេអូ និងរូបភាពជាច្រើន ដែលត្រូវបានចងក្រង ទៅតាមប្រភេទផ្សេងៗ រួមមានផែនដីអវកាស បច្ចេកវិទ្យា សត្វ ប្រវត្តិសាស្ត្រ មនុស្ស និងការផ្សងព្រេង។

-   កម្មវិធីនេះ មានការរៀបចំ យ៉ាងងាយស្រួលប្រើ ៖

កម្មវិធី Discovery News ត្រូវបានបង្កើតឡើង ដោយមានភាពងាយស្រួល ដើម្បីផ្តល់ឲ្យអ្នកប្រើប្រាស់ អាចតាមដានរឿងរ៉ាវថ្មីៗ និងវីដេអូថ្មីៗបំផុត ។ លើសពីនេះ  អ្នកក៏អាចទស្សនាតាមដាន ព័ត៌មានថ្មីៗ ដែលបានផ្សាយក្នុងប៉ុស្តិ៍ Discovery Channel ដើម្បីទទួលបាន ព័ត៌មានថ្មីប្រចាំថ្ងៃ អំពីរឿងរ៉ាវពិតៗជាច្រើនទៀត ដែលកើតមានឡើងជុំវិញពិភពលោក នៅក្នុងកម្មវិធី Discovery News ផងដែរ។

ក្នុងនោះដែរ កម្មវិធីនេះ ក៏អាចឲ្យ អ្នកធ្វើការផ្លាស់ប្តូរពណ៌ Background តាមចំនង់ចំនូលចិត្តរបស់ អ្នកទៀតផង៕


កម្មវិធី Discovery News មាននៅលើទូរសព្ទ Lumia

កែសម្រួលដោយ ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]