ភាគច្រើនប្រិយមិត្ត ធ្លាប់តែគិតថា ទាល់តែតុបតែងមុខ ទើបអាចស្រស់ស្អាតបាន ប៉ុន្តែពេលខ្លះ អ្នក មិនធ្លាប់ ដឹងទេថា គន្លឹះល្អៗ មួយចំនួន ក៏អាចឲ្យអ្នក ស្អាតពីធម្មជាតិ បានផងដែរ ដោយមិនចាំបាច់ ប្រើប្រាស់គ្រឿងផាត់មុខឡើយ។

១) ពិសារទឹក៖ ការពិសាទឹក ជារឿងមួយ ដ៏សំខាន់ សម្រាប់ស្បែក ដោយវា អាចជួយលាងសម្អាត កោសិកា មិនចាំបាច់ និងជាតិពុល។ ការពិសារទឹក វាពិតជាជួយ អ្នកបានយ៉ាងច្រើន ដែលធ្វើឲ្យ ស្បែករបស់អ្នក ស្រស់ថ្លា មានសំណើម ទន់ម៉ត់រលោង និងក្មេងជាងវ័យ។

២) ប្រើប្រាស់ក្រែមការពារស្បែកដែលល្អ៖ ការប្រើប្រាស់នូវក្រែម ការពារស្បែក ដែលល្អ គឺវាពិត ជាចាំបាច់ ខ្លាំងណាស់ ព្រោះថា ជាតិពុល ក្នុង បរិយាកាស វាធ្វើឲ្យស្បែក របស់អ្នកស្ងួត និង ស្រអាប់។ ដូច្នេះអ្នកគួរតែ ជ្រើសរើស ក្រែមការពារស្បែក ណាមួយ ដែលល្អ សម្រាប់ប្រភេទស្បែក របស់អ្នក ហើយគួរតែ ប្រើវាជាប្រចាំ ផងដែរ។

៣) លាងសម្អាតមុខថ្នមៗ៖ ជាតិពុល វានឹងធ្វើឲ្យ ស្បែកស្ងួតស្រអាប់ មិនស្រស់ស្អាត ដូច្នេះហើយ ទើបទាមទារ ឲ្យអ្នក ឧស្សាហ៍ លុបលាងមុខ។ ចំពោះការ លុបលាងសម្អាត ស្បែកមុខ ជារឿងដ៏សាមញ្ញ បំផុតមួយ ក្នុងការថែរក្សា ស្បែកមុខរបស់អ្នក។ ប្រសិនបើអ្នក ប្រាថ្នាចង់បាន ស្បែកមុខ ស្រស់ស្អាត ដូច្នេះអ្នកគួរតែ ថែរក្សាផ្ទៃមុខ របស់អ្នក ឲ្យបានម៉ត់ចត់។

៤) ដុសខាត់ស្បែកមុខរបស់អ្នក៖ ការដុសខាត់ស្បែកមុខ ជារឿងមួយ ដ៏សំខាន់បំផុត ក្នុងការជួយឲ្យ លើកសម្រស់ របស់អ្នក។ ចំពោះការដុសខាត់ ស្បែកមុខ អ្នកគួរតែ ដុសថ្នមៗ ហើយការធ្វើបែបនេះ ជាប្រចាំ វាអាចជួយ លាងសម្អាតស្បែក និងកាន់តែ ធ្វើឲ្យសម្រស់ របស់អ្នក ស្រស់ស្អាត ភ្លឺថ្លា ហើយជាតិ កាកសំនល់ នឹងចេញពី ស្បែករបស់អ្នក ផងដែរ។

៥) ប្រើប្រាស់ក្រែមការពារកម្តៅថ្ងៃ៖ ការប្រើប្រាស់ ក្រែមការពារស្បែក នៅពេលអ្នក ចេញទៅខាងក្រៅ ពិតជាចាំបាច់ ដែលអ្នកគួរតែអនុវត្ត ព្រោះថា កាំរស្មីព្រះអាទិត្យ អាចបំផ្លាញ ស្បែករបស់អ្នក ដែលធ្វើឲ្យ ស្បែកប្រែទៅជា ខ្មៅស្រអាប់ ហើយយូរៗទៅ ស្បែករបស់អ្នក នឹងទៅជាជ្រួញ។ ដូច្នេះហើយ អ្នកគួរតែ ប្រើប្រាស់ក្រែមការពារ ឲ្យសមតាមប្រភេទ ស្បែកមុខរបស់អ្នក ។

៦) ពិសារទឹកក្រូចឆ្មារ៖ ទឺកក្រូចឆ្មារមួយកែវ អាចជួយដល់ស្បែក របស់អ្នកបាន ព្រោះវាអាចជួយ ជម្រុះចោល នូវជាតិពុល ចេញពីក្នុងខ្លួន របស់អ្នក ហើយជួយឲ្យ ស្បែកលូតលាស់ ដោយធម្មជាតិ ទៀតផង។ ការពិសារទឹកក្រូចឆ្មារ ជារៀងរាល់ថ្ងៃ នៅពេលព្រឹក វាក៏អាចជួយឲ្យ សម្ផស្ស របស់អ្នក ស្រស់ស្អាត បានផងដែរ៕



ប្រភព បរទេស

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]