ខេត្ត​កំពង់​ឆ្នាំង ៖ ​សាលា​ដំបូង​ខេត្ត​​​បាន​សម្រេច​ឃុំ​ខ្លួន​ជន​​សង្ស័យ​ម្នាក់​កាល​ពី​​រសៀ​ លថ្ងៃ​ទី​១៩ កក្កដា ​២០១២ ​ក្រោម​បទ​​ចោទ​ប្រកាន់​​ធ្វើ​មនុស្ស​ឃាត​កាល​ពី​យប់​ថ្ងៃទី​៥ កក្កដា ​នៅ​ត្រង់​​ចំណុច​​ភូមិ​កោះ​ខ្ទុំ ​ឃុំ​ជៀប ស្រុក​ទឹក​ផុស ​ខណៈ​ដែល​ ជន​នេះ​នឹង​ជន​រងគ្រោះ​​ត្រឡប់​ពី​​ផឹក​ស៊ី​ស្រវឹង​ហើយ​ឈ្លោះ​គ្នា​​តាម​ ផ្លូវ ។

​ជន​សង្ស័យ​​រូប​នោះ​មាន​ឈ្មោះ​សាយ ស៊ឺន ​អាយុ​២២ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​រកា​ទង ឃុំ​​ទួល​ខ្ពស់ ​ស្រុក​ទឹក​ផុស។ ចំណែក​​ជន​រងគ្រោះ​​មាន​ទី​លំនៅភូមិ​​-ឃុំ​ជា​មួយ​គ្នា ​តែបាន​ទៅ​ស្នាក់​នៅ​ភូមិ​កោះ​ខ្ទុំ ​ដើម្បី​ធ្វើ​ឡ​ធ្យូង​ជា​មួយ​គ្នា ។
នៅ ​ចំពោះ​​មុខ​សមត្ថ​កិច្ច​​ជនសង្ស័យ​​បាន​សារ​​ភាពថា ​ខ្លួន​​ពិត​ជា​បាន​វាយ​សម្លាប់​មិត្តភក្តិ​ពិត​មែន ​ព្រោះ​ឈ្លោះ​គ្នា​ពីរឿង​លុយ​ទិញ​​ស្រា​១​លីត្រ​។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]