ខេត្ត​ពោធិ៍​សាត់ ៖ ​កាល​ពី​ថ្ងៃទី​១៩ កក្កដា ២០១២ ​វេលា​ម៉ោង​​៥​ល្ងាច​កងកម្លាំង​​នគរបាល​​ការិយា​ល័យ​​ប្រឆាំង​គ្រឿងញៀន​​សហ​ ការ​ជា​មួយ​កម្លាំង​​នគរ​បាល​​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​ នគរ​បាល​​បច្ចេក​ទេស​ និង​វិទ្យា​​សាស្ត្រ​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​​ខេត្ត​​​បាន​ចាប់​ឃាត់​​ ខ្លួន​មុខ​សញ្ញា​ចែក​ចាយ​​ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​​ចំនួន​៥​នាក់ ខណៈ​ពេល​ពួក​គេ​កំពុង​ធ្វើ​សកម្ម​ភាព​​ចែក​ចាយ​ និង​ប្រើ​ប្រាស់​នៅ​ក្នុង​ផ្ទះ​សំណាក់​មួយ​ជាប់​ផ្លូវ​ជាតិ​លេខ​៥ ​ស្ថិតនៅ​​ក្នុង​ភូមិ​ពាល​​ញែក​១ សង្កាត់​ផ្ទះ​ព្រៃ ស្រុក​ពោធិ៍​សាត់ ។

​សមត្ថ​កិច្ច​​ឱ្យ​ដឹងថា មុខ​សញ្ញា​​ទាំង​៥​នាក់ ទី១-ឈ្មោះ​​ប៊ុត ​រតនៈ ​ភេទ​ប្រុស អាយុ​​២៤​ឆ្នាំ ​រស់​នៅ​ខេត្ត​បាត់​ដំបង ទី២-ឈ្មោះ​អឹុម រដ្ឋា​ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ​រស់​នៅ​ស្រុក​ភ្នំ​ក្រវាញ ទី៣-ឈ្មោះ​លី លី ភេទ​ស្រី អាយុ​១៥​ឆ្នាំ រស់​នៅ​​រាជ​​ធានី​ភ្នំពេញ ទី៤-ឈ្មោះ​លី ហាន់​ណាហ្វី ​ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ​ជា​ជន​ជាតិ​​ខ្មែរអ៊ិស្លាម ​រស់​នៅ​ស្រុក​ភ្នំ​​ក្រវាញ និង​ទី៥-ឈ្មោះ​​ចាន់ វិចិត្រ ​ភេទ​ប្រុស អាយុ​២១ឆ្នាំ ​រស់​នៅ​ក្រុង​​ពោធិ៍​សាត់។ ​ជា​មួយ​គ្នា​​នេះ​យើ​ង​រឹប​អូស​បាន​វត្ថុ​តាង​​មាន​ម៉ូតូ​១​គ្រឿង ម៉ា​​ទឹកកក​​កញ្ចប់​ធំ​​ចំនួន​៤​កញ្ចប់ ​កញ្ចប់​តូច​១​កញ្ចប់ ដប​ទឹក​សុទ្ធ​ចោះ​រន្ធ​ដាក់​ទុយោ​ចំនួន​៤ ដែក​កេះ​៣​ ទូរស័ព្ទ​​ដៃ​៧​គ្រឿង លុយ​ដុល្លារ​ក្លែង​ក្លាយ​​១០០​ដុល្លារ​ និង​លុយ​ខ្មែរ​២២​ម៉ឺន​រៀល ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]