យោងតាមប្រភព ព័ត៌មានបរទេស បានឱ្យដឹងកាល ពីថ្ងៃទី១៤ កុម្ភៈ ២០១២ នេះថា នាង Sayuki Matsumoto តារាបង្ហាញម៉ូដរថយន្ត និងជាតារាភាពយន្ដ នៅតែ ទទួល បានការ គាំទ្រយ៉ាងខ្លាំងដដែល ពីសំណាក់ប្រិយមិត្តរបស់ខ្លួន ទៅលើការបង្ហាញភាពស៊ិចស៊ី បើទោះបីជានាងទើបតែ វិលមកបម្រើ អាជីពសិល្បៈ បង្ហាញម៉ូដ ជាថ្មីម្តងទៀត បន្ទាប់ពីបោះបង់ចោលមួយរយៈពេលក៏ដោយ។

នាង Syuki Matsumoto ត្រូវបានគេដឹងថា ជាតារាដែលមានឈ្មោះល្បីជាយូរមកហើយ ដោយ ហេតុថា នាងនៅក្មេងប៉ុណ្ណោះ ប៉ុន្តែនាង បានក្លាយជាតារាបង្ហាញ ម៉ូដអាស៊ី ដែលមាន សម្រស់ ស្រស់ស្អាត ដងខ្លួនសិចស៊ីជាងគេ ព្រមទាំងអំណោយផល ដោយធម្មជាតិ ទៀតផង។  តារាម្នាក់នេះ ត្រូវបានគេបាន ចាប់អារម្មណ៍ ជាខ្លាំង ខណៈដែលនាងចូល ប្រឡូកក្នុងខ្សែភាពយន្ដចិន នៅក្នុងឆ្នាំ២០០៨ និងបន្ដល្បីឈ្មោះរហូតមកដល់សព្វថ្ងៃនេះ។

ទាក់ទិនទៅនឹង ជីវប្រវត្តិតារាម្នាក់នេះ មានឯកសារមួយ ចំនួនបានឱ្យដឹងថា រូបនាងពិតជាមានឈ្មោះ ល្បីបានយូរមែន ហើយភាពល្បីល្បាញរបស់នាង ត្រូវបាន គេមើលឃើញថា ដោយសារតែនាងមានភាពប៉ិនប្រសព្វពីកំណើត និងមានរូបសម្ពស្សស្រស់ស្អាត មិនចាញ់តារាល្បីឈ្មោះ ឯទៀតនោះឡើយ។

តារាម្នាក់នេះ ក៏ត្រូវបានគេដឹងទៀតថា ជាកំពូលតារាមួយដួងដែលមានគេគាំទ្រច្រើន និងមានឈ្មោះថា ជាកំពូលតារាសម្រស់ បើប្រៀបធៀបនឹងតារា ដែលមាន រូបសម្បត្ដិ និងទេពកោសល្យខ្ពស់មិនលើសខ្វះគ្នាប៉ុន្មាននោះទេ។ ភាពប៉ិនប្រសព្វរបស់តារាម្នាក់នេះ ត្រូវបានគេមើលឃើញថា នាងពិតជាសក្ដិសម នឹងទទួលបាន នូវកិត្ដិនាមថា ជាតារាដែលមានមន្ដស្នេហ៍ និងមានបទ ពិសោធខ្ពស់ថែមទៀតផង នៅក្នុងការសម្ដែងនៅក្នុងរឿងនីមួយៗ ដែលរូបនាងធ្លាប់ បានសម្តែង នាពេលកន្លងមក៕

ផ្ទល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]