ភ្នំពេញ៖ កាលពីម្សិលមិញ តារាសម្តែង និងតារាចម្រៀងល្បីៗ បាននាំគ្នា ទៅចែកអំណោយ ឲ្យក្មេងៗក្រីក្រ ក្នុងទិវាកុមារអន្តរជាតិ។

តាមរយៈការបង្ហោះរូប តាមបណ្តាញសង្គមនានា បានឃើញ តារាមួយចំនួន ទៅចែកអំណោយ ឲ្យកុមារក្រីក្រ និងកំព្រា រស់នៅតាមគំនរសម្រាម ស្ទឹងមានជ័យ។ អំណោយទាំងនោះ មានដូចជា ចំនីអាហារ ភេសជ្ជៈ និងថវិកាបន្តិចបន្តួច ប៉ុន្តែនេះគឺជាសន្តានចិត្ត របស់តារា ប្រុស ស្រី ទាំងនោះ ដែលពួកគេ បានអានិត ស្រឡាញ់ ទៅកាន់ក្មេងៗក្រីក្រ។

ជាមួយគ្នានោះដែរ តារាដែលបានចូលរួម សកម្មភាពចែកចំណីអាហារ ដល់កុមារៗ មានដូចជា កញ្ញា ម៉ាក សែន សូនីតា កញ្ញា សូដា នីតា កញ្ញា ទឹមរដ្ឋា លោក អេឡិច ចាន់ត្រា និង លោកយ៉ែមសំអូន ផងដែរ។

ចំពោះទិដ្ឋភាពដ៏ល្អនេះ ពិតជា សបញ្ជាក់បានថា  ទោះបីជាពួកគេ ជាតារា ដែលមានការងារ សិល្បៈរវល់ប៉ុណ្ណា ក៏ពួកគេឆ្លៀតពេល និង ចំណាយ ថវិកា ដើម្បីចែកទាន ដល់កុមារក្រីក្រ ដែលគ្មានលទ្ធភាព ញ៉ាំអាហារបានឆ្ងាញ់ៗ ដូចកុមារដទៃទៀត៕ 




តារាល្បីៗ នាំគ្នាចែកអំណោយ ដល់ក្មេងៗក្រីក្រ



សាររបស់ លោក អេឡិច ចាន់ត្រា ក្នុងបណ្តាញអ៊ិនស្តាក្រាម

ប្រភពរូបភាពពី៖ FB & IG

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទឹម រដ្ឋា