សិង្ហបុរី៖ ក្រុមបាល់ទាត់ ជម្រើសជាតិកម្ពុជា នឹងបើកឆាក ការប្រកួត យុទ្ធនាការ កីឡាស៊ីហ្គេម របស់ខ្លួន ជាមួយនឹង ក្រុមបាល់ទាត់ ជម្រើសជាតិ ហ្វីលីពីន នៅថ្ងៃស្អែកនេះហើយ ខណៈពេលដែល សហព័ន្ធបាល់ទាត់ កម្ពុជា បានត្រៀមប្រាក់រង្វាន់ លើកទឹកចិត្ត ចំនួន ១០,០០០ ដុល្លារសហរដ្ឋ អាមេរិក បើសិនជា ក្រុមដែលដឹកនាំ ដោយគ្រូជនជាតិ កូរ៉េខាងជើង មួយនេះ រកបាន៣ពិន្ទុ ពោលគឺអាចយកឈ្នះ ការប្រកួតជើងដំបូង នេះបាន។


ក្រុមជម្រើសជាតិកម្ពុជាក្នុងការហ្វឹកហាត់នាពេលកន្លងមក

ប្រាក់រង្វាន់បន្ថែម ១០,០០០ដុល្លារ ពីសហព័ន្ធ នឹងផ្តល់ឲ្យ ក្រុមជម្រើសជាតិ កម្ពុជា នៅគ្រប់ជ័យជំនះ របស់កម្ពុជា នៅក្នុងពូល A ដែលកម្ពុជា ត្រូវប្រឈមមុខ ជាមួយនឹង ម្ចាស់ផ្ទះសិង្ហបុរី មីយ៉ាន់ម៉ា ហ្វីលីពីន និងឥណ្ឌូនេស៊ី។

ក្រៅពីនោះបើសិនជា ក្រុមជម្រើសជាតិ បាល់ទាត់ របស់កម្ពុជា បានឈានទៅកាន់ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ត នោះខាងសហព័ន្ធ នឹងផ្តល់ប្រាក់ លើកទឹកចិត្ត ចំនួន ៣០,០០០ ដុល្លារ ហើយបើសិនជា កម្ពុជា បានឈានទៅដល់ វគ្គផ្តាច់ព្រ័ត្ត ជាលើកដំបូង សហព័ន្ធនឹងផ្តល់ ប្រាក់លើកទឹកចិត្ត ១សែនដុល្លារអាមេរិក បន្ថែមមិនថា លទ្ធផល ចាញ់ ឬក៏ឈ្នះ នោះទេ។

ខាងក្រោមគឺជាកាលបរិច្ឆេទ ការប្រកួត របស់កម្ពុជា នៅស៊ីហ្គេម ដែលធ្វើឡើងនៅ ប្រទេសសិង្ហបុរី៖

១. ថ្ងៃទី៣ ខែមិថុនា កម្ពុជា ត្រូវប៉ះជាមួយ ហ្វីលីពីន (ម៉ោង ៧ និង៣០នាទី ម៉ោងនៅកម្ពុជា)

២. ថ្ងៃទី៦ ខែមិថុនា កម្ពុជា ត្រូវប៉ះជាមួយ ឥណ្ឌូនេស៊ី (ម៉ោង ៧ និង៣០នាទី ម៉ោងនៅកម្ពុជា)

៣. ថ្ងៃទី៨ ខែមិថុនា កម្ពុជា ត្រូវប៉ះជាមួយ សិង្ហបុរី (ម៉ោង ៧ និង៣០នាទី ម៉ោងនៅកម្ពុជា)

៤. ថ្ងៃទី ១០ ខែមិថុនា កម្ពុជា ត្រូវប៉ះជាមួយ មីយ៉ាន់ម៉ា (ម៉ោង ៧ និង៣០នាទី ម៉ោងនៅកម្ពុជា)

ដោយឡែកនៅល្ងាចម៉ោង ៦ និង៣០ នាទី នេះ នៅទីលានពហុកីឡដ្ឋានជាតិ អូឡាំពិច ក៏មានការប្រកួត មិត្តភាព រវាងក្រុមជម្រើសជាតិ ឈុតធំ របស់កម្ពុជា ទល់នឹង ក្រុមជម្រើសជាតិ ឡាវ ផងដែរ ដើម្បីជាការកម្តៅសាច់ដុំ របស់កម្ពុជា ដែលត្រៀមធ្វើការប្រកួត ជំរុះពានរង្វាន់ បាល់ទាត់ ពិភពលោក World Cup ជុំទី២ ជាបន្តទៀត៕


ក្រុមជម្រើសជាតិកម្ពុជាកាល ពីប្រកួតកម្តៅសាច់ដុំក្នុងប្រទេស


ក្រុមជម្រើសជាតិបាល់ទាត់អាយុក្រោម២៣ ឆ្នាំរបស់កម្ពុជា

ប្រភព៖ បរទេស & Wiki

ដោយ៖ រ័ត្ន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]